ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ឃាត់ខ្លួនមុខសញ្ញា និងបក្ខពួកកាប់វាយប្លន់ យកម៉ូតូនិងអ្នកទទួលផលចោរកម្មសរុបចំនួន០៩នាក់ ដកហូតម៉ូតូចំនួន០១គ្រឿង

37

ភ្នំពេញ៖ក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងផ្នែកសហការជាមួយប៉ុស្តិ៍ តាមដានស្រាវជ្រាវកំណត់មុខសញ្ញាជនសង្ស័យ។

រហូតដល់ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៣ ចាប់ឃាត់ខ្លួនមុខសញ្ញានិងបក្ខពួកកាប់វាយប្លន់យកម៉ូតូបន្តបន្ទាប់ព្រមទាំងអ្នកទទួលផលចោរកម្មសរុបចំនួន០៩នាក់ថែមទាំងដកហូតម៉ូតូចំនួន០១គ្រឿងស្ថិតនៅភូមិចំការឪឡឹក០២សង្កាត់កាកាបទី០២ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ សង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខរាជធានីភ្នំពេញ និង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង