ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនហ៊ុនSIAEC និងក្រុមហ៊ុន (CAIC) បានសម្រេចចិត្ដរួមគ្នា ចុះហត្ថលេខា លើកិច្ចព្រម ព្រៀងសហការជួសជុល ថែទាំយន្ដហោះ ប្រចាំនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្ដកណ្ដាល

48

ភ្នំពេញ៖ ក្រុមហ៊ុនហ៊ុនSIAEC និងក្រុមហ៊ុន (CAIC) សឹង្ហបុរី បានសម្រេចចិត្ដរួមគ្នា ចុះហត្ថលេខា លើកិច្ចព្រម ព្រៀងសហការជួសជុល ថែទាំយន្ដហោះ ប្រចាំនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ខេត្ដកណ្ដាល ។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើង នាព្រឹកថ្ងៃទី៣០ ឧសភា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម កាណាឌីយ៉ាភ្នំពេញ ដោយ មានការចូលរួមពី លោក ហាស់ វ៉ាណាល់ រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកអាកាសចរណ៏ស៊ីវិលកម្ពុជា និងអ្នកឧកញ្ញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនCAIC ។

លោក Ng Chin Hwee អគ្គនាយកក្រុមហ៊ុន SIAEC បានមានប្រសាសន៍ថា៖ ក្រុម ហ៊ុនបណ្តាក់ ទុនរួមគ្នានេះ ជាការសហការជាមួយក្រុមហ៊ុន CAIC នឹងផ្តល់ការគាំទ្រដ៏ស៊ីជំរៅ ផ្នែក Line Maintenance ជាមួយការជឿជាក់ខ្ពស់ និងសេវាកម្មវិស្វកម្មប្រកបដោយគុណភាពទៅដល់ប្រតិបត្តិការអាកាសចរណ៍នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។ វាក៏បានជួយពង្រឹងតួនាទីរបស់ SIAEC ជាប្រតិបត្តិករផ្តល់សេវា Line Mainte nance (ជួសជុល ថែទាំយន្ដហោះ) ឈានមុខគេជាមួយគុណភាព និងប្រសិទ្ធភាពសេវាកម្ម ថែទាំ និងជួសជុលខ្ពស់ដល់អតិថិជននៅបរទេសទាំងអស់។ ការសាងសង់ និងការអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ ចែក ចេញជា ៣ ដំណាក់កាល ដែលអាចទទួលអ្នកដំណើរបានដល់៥០លាននាក់ ដោយមានផ្លូវ
រត់សម្រាប់យន្តហោះបី និងអគារស្ថានីយ៍ផ្សេងៗ គ្រប់ដណ្តប់លើផ្ទៃដីសរុប២៦០០ហិកតា។

ក្រុមហ៊ុនបណ្តាក់ទុននេះ នឹងចាប់ដំណើរការសាងសង់នៅខែមីនា ឆ្នាំ២០២២ ស្របពេលនិងការចាប់ផ្តើមដំណើរការរបស់អាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។ ដោយគ្រោងបើកឲ្យដំណើការហោះហើរ នៅដើមឆ្នាំ២០២៥ ខាងមុខនេះផងដែរ ។

អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន CAIC បានមានប្រសាសន៍ថា៖ យើងមានភាពរីករាយជាខ្លាំងក្នុងការសហការជាមួយក្រុមហ៊ុន SIAEC។ យើងមានជំនឿយ៉ាងមុតមាំថា ៖ យើងបានអ្នកជំនាញបចេ្ចកទេស និងការបំពេញការងារអនុលោមតាមគោលការណ៍របស់ SIAEC នឹងផ្តល់សារៈសំខាន់ដល់ភាពជោគជ័យយូរអង្វែង នៃក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ ជាលទ្ធផលនឹងផ្តល់ឪកាសការងារសំខាន់ៗដល់ ទីផ្សារពលកម្មយើងកាន់តែច្រើន។ យើងមានក្តីរំភើបឥតឧបមា ហើយជឿជាក់ថា កិច្ចសហការជាដៃគូរយុទ្ធសាស្ត្រនេះ នឹងហុចផ្លែផ្កាលើសពីការរំពឹងទុក។

លោកបន្ដថា៖ ការបណ្តាក់ទុនរួមគ្នានេះ នឹងមិនមានផល ប៉ះពាល់ជាសារវន្តដល់ទ្រព្យសកម្មដុល ក្នុងមួយភាគហ៊ុន ឬចំណូលក្នុងមួយភាគ ហ៊ុនរបស់សម្ព័ន្ធក្រុមហ៊ុន SIAEC សម្រាប់ឆ្នាំហិរញ្ញវត្ថុ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នោះទេ។ ហើយក៏មិនមានអភិបាល ឬភាគទុនិកណាមួយរបស់ SIAEC កាន់កាប់ដោយផ្ទាល់ ឬប្រយោលនូវផលប្រយោជន៍នៅក្នុង ក្រុមហ៊ុន បណ្តាក់ទុនរួមគ្នានេះទេ ក្រៅពីភាគហ៊ុនដែលកាន់កាប់តាមរយៈ ក្រុមហ៊ុនSIAEC នេះផ្ទាល់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង