ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌព្រែកព្នៅ បេីកការដ្ឋានដាក់ប្រព័ន្ធលូនិង ចែក អំណោយ ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត

79

 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី30ខែ ឧសភាឆ្នាំ2023នេះ លោក ធឹម សំអាន អភិបាល ខណ្ឌ ព្រែកព្នៅ នៃរាជធានីភ្នំពេញបាន អញ្ជើញ ចូលរួមក្នុងពិធីបើកការដ្ឋានដាក់ប្រព័ន្ធលូមួយខ្សែដើម្បីរំដោះទឹកនៅក្នុងមូលដ្ឋាននារដូវវស្សាដែលស្ថិតនៅភូមិស្វាយចេក . សង្កាត់គោករកា . ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រព័ន្ធលូមួយខ្សែខាងលើនោះមានមុខកាត់ទំហំ០,6ម៉ែត្រហើយមានប្រវែង2090ម៉ែត្រ ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានមានមតិលើកឡើងថាការដាក់ប្រព័ន្ធលូមួយខ្សែលើនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការរំដោះទឹកភ្លៀងនៅរដូវវស្សា និង រំដោះការលិចលង់ដោយជំនន់ទឹកភ្លៀងចេញពីលំនៅស្ថានបងប្អូនប្រជាពលរដ្ឋ និង ផ្លូវថ្នល់ផងដែរ។

ដូចនេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមថែទាំប្រព័ន្ធលូមួយខ្សែនេះទុកប្រើប្រាស់បានយូរអង្រែងទៅថ្ងៃមុខ និង សូមមេត្តាកុំយកសំរាមឬកាកសំណល់រឹងរាវបោះចូលក្នុងអណ្ដូងលូដែលជាមូលហេតុធ្វើស្ទះប្រព័ន្ធលូបង្កការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាផងដែរ ។

ក្នុងថ្ងៃ.ខែ.ឆ្នាំ ដដែលនេះបន្ទាប់ពី បេីកការដ្ឋានដាក់ប្រព័ន្ធលូរួចគឺលោក អភិបាល ខណ្ឌព្រែកព្នៅ ធឹម សំអាន និង កូនចៅក្រោមឱវាទដោយ បន្តដំណើរចុះចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ប្រមាណ127ក្រុមគ្រួសារនៅជិតទីតាំងបើកការដ្ឋានដាក់ប្រព័ន្ធលូខាងលើនេះ។
លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ បានអោយដឹងថាចំពោះអំណោយដែលផ្ដល់ជូនបងប្អូនដែលមានជីវភាពខ្វះខាតខាងលើនេះដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ25គីឡូក្រាម .មីមួយកេស . និង ទឹកត្រីមួយយួរផងដែរ ។

លោកអភិបាលខណ្ឌព្រែកព្នៅ បានលើកឡើងថា ចំពោះអំណោយផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការដោះស្រាយជីវភាព ៕

អត្ថបទដែលជាប់ទាក់ទង