ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលព្រហ្មទណ្ឌ ចាប់ជនដៃដល់ម្នាក់ ដែលចាក់ សម្លាប់បុរសម្នាក់ ព្រោះតែជម្លោះក្នុងវង់ផឹកស៊ី

36

ភ្នំពេញ៖ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការស្រាវជ្រាវចាប់បានហើយជនដៃដល់ម្នាក់ ដែលចាក់សម្លាប់បុរសម្នាក់ ព្រោះតែជម្លោះក្នុងវង់ផឹកស៊ី កាលពីព្រលប់ ម៉ោង៦និង៤០នាទីថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃព្រីងខាងជើង១ សង្កាត់ ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមការឲ្យដឹងពីសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅយប់ថ្ងៃទី៣០ ឧសភា ២០២៣ នេះ ជនសង្ស័យកំពុងស្ថិតនៅក្រោមការសាកសួរចម្លើយ។

សូមរំលឹកថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងកើតហេតុ ខណះពេលផឹកសុីជួបជុំទាស់ពាក្យសម្តីគ្នាធ្វើអោយជនដៃដល់យកកូនកាំបិតចិតបន្លែចាក់ទៅលើបុរសរងគ្រោះចំដងខ្លួនជាច្រើនកាំបិត។

ហេតុការខាងលើនេះដែរបានកើតឡើង នៅវេលាម៉ោង៦និង៤០នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅផ្លូវបេតុង ក្នុងភូមព្រៃព្រីងខាងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សព្វជនរងគ្រោះ មានឈ្មោះគឹមប្រាក់ អាយុ៤៧ឆ្នាំ មុខរបរត់ម៉ូតូឌុបបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលលេខ ៤B កន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅភូមក្រាំងដូងឃុំសំរោងក្រោមស្រុកបន្ទាសមាស ខេត្តកំពត។

ជនដៃដល់មានឈ្មោះប៉ុនវ៉ុន អាយុ៣៥ឆ្នាំរស់នៅភូមិព្រៃក្មេងឃុំមេសាងស្រុកមេសាងខេត្តព្រៃវែងបច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងភូមិត្រពាំង ពោធិសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យមានកូនចំនួន៣នាក់ ប្រុស២ស្នាក់និងប្រុស១ នាក់។

ប្រភពព័ត៌មានពីស្រ្តីម្នាក់ជាប្រពន្ធនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុដោយ រូបគាត់បានឃើញបុរសរងគ្រោះត្រូវជាប្តីនិងភក្កិរួមទាំងបុរសជនដៃដល់ម្នាក់ទៀតបានជួបជុំផឹកសុីនៅក្នុងបន្ទប់ជួលរបស់ខ្លួន មានគ្នា៤ទៅ៥នាក់ ក្រោយមករាងស្រវឹងស្រឿងៗជនដៃដល់បានយកធុងបាសមួយមកបញ្ចាំឲ្យជនរងគ្រោះចំនួន២មុឺនរៀលហើយជនរងគ្រោះបានដកលុយពីហោប៉ាវទៅឲ្យដោយប្រាប់ថាគ្នាមានតែ២មុឺនរៀលទេយកទៅក្រោយមកទៀតបុរសជាជនដៃដល់ក្រឡេកទៅឃើញកូនស្រីរបស់ជនរងគ្រោះចេញពីធ្វើការ រាងស្អាតក៏បាននិយាយថាកូនស្រីបងស្អាត បន្ទាប់មកបុរសជនរងគ្រោះក៏បានតបទៅវិញថាកុំនិយាយអ្វីអោយប៉ះពាល់កូនរបស់ខ្លួន យើងផឹកសុីធម្មតាទៅ ភ្លាមនោះដែរបែជាជនដៃដល់ខឹងបានមើលងាយ និងប្រមាតទៅលើក្មេងស្រីរូបនោះ ដោយប្រើពាក្យមិនសមម្យនិងបានហក់ទៅដាល់ចំមុខស្រ្តីជាម្តាយមួយដៃចំកណ្តាលមុខបណ្តាលអោយរងរបួសហើមភ្នែកមួយចំហៀង ឃើញដូចនេះបុរសរងគ្រោះអត់ទ្រាំពុំបានក៏យកដំបងដេញវាយប្រតាយប្រតប់គ្នាផ្អើលពេញផ្លូវធ្វើឲ្យជនដៃដល់រត់គេចខ្លួនទៅបាត់មួយសន្ទុះក្រោយមកស្រាប់តែជនដៃដល់បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០២២ពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1JC-4317 ម្នាក់ឯងត្រឡប់មកវិញ ឈុបពីមុខជនរងគ្រោះបានស្រែកជ្រ ឆោឡោរួចយកកូនកាំបិតចិតបន្លែដេញចាក់ទៅលើបុរសរងគ្រោះ ចំដងខ្លួនជាច្រើនកាំបិត តែជនរងគ្រោះស្រវេស្រវ៉ារត់តាមទាញម៉ូតូជនដៃដល់តែដោយសភាពធ្ងន់ធ្ងរពេកក៏ដួលនៅលើក្រែស្លាប់ក្នុងថ្លុកឈាម តែម្តងទៅ ចំណែកជនដៃដល់បានផ្តួលម៉ូតូចោលរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌពោធិសែនជ័យបានចុះមកដល់ទីតាំងកើតហេតុរួចសាកសួរនាំបន្តនិងធ្វើកំណត់ហេតុដើម្បីស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ឃាត់ខ្លួនយកមកផ្តន់ទាទោសទៅតាមច្បាប់៕

VID_20230530_211312_002.mp4 VID_20230530_211312_790.mp4 VID_20230530_211312_502.mp4 VID_20230530_211312_810.mp4 VID_20230530_211312_251.mp4 VID_20230530_211312_385.mp4

អត្ថបទដែលជាប់ទាក់ទង