ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ដ្រីបរិស្ថាន ៖ អំពាវនាវ ឲ្យពលរដ្ឋចូលរួមអភិរក្ស សត្វព្រៃយើង ឱ្យបានគង់វង្ស

37

ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ ក្រសួង បរិស្ថាន បានអំពាវនាវ ឲ្យពលរដ្ឋចូលរួម ថែរក្សា ការពារ សត្វព្រៃយើង ឲ្យបានគង់វង្ស ដើម្បីទាក់ទាញភ្ញៀវទេសចរណ៏ ជាតិ និងអន្ដរជាតិ នេះបើយោងតាមការអំពាវនាវ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកលោក នេត្រ ភត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅថ្ងៃទី៣១ ឧសភា ២០២៣ ផ្ទាល់ខ្លួន ថា៖ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាការពារ សត្វព្រៃយើងនិងអភិរក្សឱ្យបានគង់វង្ស ។

លោក នេត្រ ភក្ត្រា បានឱ្យដឹងទៀតថា លទ្ធផលនៃការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិក្នុងតំបន់ការពារធម្មជាតិកម្ពុជា បង្ហាញថាសត្វព្រៃជាច្រើនប្រភេទក្នុងនោះមានប្រភេទសត្វប្រើសបាននិងកំពុងរស់នៅតាមធម្មជាតិរបស់វា ខណៈក្រសួងបរិស្ថាន សហគមន៍និងអង្គការដៃគូអភិរក្សបាននិងកំពុងខិតខំប្រឹងប្រែងផ្តល់ទីជម្រកប្រកបដោយសុវត្ថិភាពដល់សត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទតាមរយៈយុទ្ធនាការអន្ទាក់សូន្យដើម្បីកាត់បន្ថយនិងលុបបំបាត់អន្ទាក់ពីក្នុងព្រៃ ផ្លាស់ប្តូរឥរិយាបថពលរដ្ឋដែលនិយមហូបសាច់សត្វព្រៃដោយជឿលើជំនឿផ្សេងៗឱ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ និងបណ្តុះស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់សត្វព្រៃ និងចូលរួមថែរក្សាការពារអភិរក្សសត្វព្រៃឱ្យនៅគង់វង្ស។
សត្វប្រើសនេះត្រូវបានថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិដែលបានដាក់ក្នុងតំបន់ការពារធម្មជាតិ កម្ពុជា។ ប្រើសជាប្រភេទសត្វ មាន ដោយ បង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCNថា ជា ប្រភេទ អាស្រ័យលើកិច្ចអភិរក្ស នៅតាមតំបន់ជាក់លាក់ ដែលវារស់នៅ។ សត្វប្រើស មានវត្តមាននៅតាមតំបន់ ការពារធម្មជាតិនានានៅភូមិភាគ ខាងជើងនិរតី និង ភូមិភាគឦសាន នៃប្រទេសកម្ពុជា។សត្វនេះក៏បានឃើញផងដែរនៅ ប្រទេសឥណ្ឌាប្រទេសចិន និងភូមិភាគ អាស៊ីអាគ្នេយ៍រួមទាំង កោះស៊ូម៉ាត្រាកោះចាវា និងបរណេអូ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង