ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្មេងប្រុសបង្ហោះហ្វេសប៊ុក បរិហារកេរ្តិ៍លោកស្នងការនគរបាលខេត្តបាត់ដំបង​ ត្រូវ ឃាត់ខ្លួន​ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

134


បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា
ក្មេងប្រុសបង្ហោះហ្វេសប៊ុក បរិហារកេរ្តិ៍ឧត្តសេនីយ៍ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ត្រូវបាន​បង្រ្កាបឃាត់ខ្លួន​ និងកសាងសំណុំរឿងបញ្ជូនទៅសា​លា​ដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ នៅថ្ងៃទី១៦ខែតុលានេះ។

​សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី​ ១០​ ខែ​ តុលា​ ឆ្នាំ២០១៨​ គណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) បានបង្ហោះខ្លឹមសារដោយភ្ជាប់រូបភាពចោទប្រកាន់ ចំពោះថ្នាក់ដឹកនាំស្នងការ​ នៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង គឺឧត្តមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ដែលខ្លឹមសារទាំងនេះគឺជារឿង(មិនពិត) ហើយបានបង្កឲ្យមានការ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់កិ​ត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់​ដឹកនាំស្នងការដ្ឋានក៏ដូច​ជា កងកម្លាំងនគរបាលជាតិទាំងមូល ។

ផ្តើមចេញពីបញ្ហានេះ ឧត្តមសេនីយ៍ទោ​ អ៊ុច​ សុខុន​ បានចាត់វិធានការបញ្ជា ដល់ឧត្តមសេនីយ៍ត្រី​ ជេត​ វណ្ណនី​ ស្នងការរងទទួលផែនព្រហ្មទណ្ឌ​ ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាន​ ក្រុមការងារបណ្តាញសង្គម​ ចូលរួមជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល-កម្រិតធ្ងន់​ -កម្លាំងបង្ការបង្រ្កាបនៃស្នងការដ្ឋាន​ -កម្លាំងនរបាលនៃអធិការដ្ឋាននគរបាលស្រុកបាណន់​ -ស្រុកសង្កែ​ និងស្រុកមោងឬស្សី​ដឹកនាំ ស្រាវជ្រាវដោយប្រើប្រាស់គ្រប់វិធានការជំនាញ​ និងដោយបានការសម្របសម្រួលលើ​នីតិវិធីពីលោក​នួន​ សាន​ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងផងនោះ​ រហូតដល់ថ្ងៃទី​ ១៤​ ខែ​ តុលា​ ឆ្នាំ២០១៨​បានធ្វើការឃាត់ខ្លួនជនសង័្សយម្នាក់ឈ្មោះ​ សុខ​ ធារៈ​ ​ហៅ​ណុល​ កញ្ញាឬ​ បញ្ញាភេទប្រុស​ អាយុ​ ២៥​ឆ្នាំ​ មានទីលំនៅភូមិឫស្សី​២​ ឃុំមោង​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​ ។

តាមរយៈភស្តុតាង ដែលសមត្ថកិច្ចប្រមូលបាន​ ជន​សង័្សយខាងលើ បានឆ្លើយសារភាពថា​ ខ្លួនពិតជាបាន​បង្កើតគណនីហ្វេសប៊ុកមួយឈ្មោះ (តាមប្រហារពួកអានៅបួនជួរនិងអាចិន្តាលុះក្ស័យ) ហើយយករូបអ្នកផ្សេង ដែលខ្លួនមាន (គំនំជាមួយ) មកដាក់ក្នុងគណនីហ្វេសប៊ុក​ ធ្វើជាម្ចស់គណនី ហើយបង្ហោះខ្លឹមសារ​និងរូបភាព​បរិហារកេរិ្តចំពោះឧត្តសេនីយ៍ទោ​ អ៊ុច​ សុខុន​ ដើម្បីទម្លាក់កំ​ហុស ទៅម្ចាស់គណនីហ្វេសប៊ុក​នោះតែប៉ុណ្ណោះ​ ប៉ុន្តែទីបំផុតសកម្មភាពប្រឌិតរឿង ដើម្បីទម្លាក់កំហុស ទៅអ្នកដ៏ទៃនេះត្រូវបានសមត្ថកិច្ចនគរបាល បំបែកសំណុំរឿងវែកមុខឃើញហើយ។

ជនសង្ស័យរូបនេះ និងភស្តុតាងនានា ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង​ ចាត់ការតាមផ្លូវច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង