ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រទេសអ៊ីរ៉ង់ ក្រោយពេលអ៊ីរ៉ង់ បានបង្ហាញកាំជ្រួចមីស៊ីលផ្លោង ដែលមានល្បឿនលឿនជាងសំលេង ដែលផលិតក្នុងប្រទេសជាលើកដំបូង

73

អាមេរិក៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើមនុស្ស និងអង្គភាពរាប់រយនៅក្នុងប្រទេសចិន ហុងកុង និងអ៊ីរ៉ង់ រួមទាំងអនុព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ប្រចាំនៅទីក្រុងប៉េកាំងផងដែរ ជុំវិញបទចោទប្រកាន់ជួយផ្គត់ផ្គង់គ្រឿងបន្លាស់ និងបច្ចេកវិទ្យាទំនើបដែលដើរតួសំខាន់ក្នុងការអភិវឌ្ឍន៍កាំជ្រួចមីស៊ីលផ្លោងរបស់អ៊ីរ៉ង់។
កាលពីព្រឹកថ្ងៃអង្គារ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបង្ហាញនូវអ្វីដែលក្រុមមន្ត្រីបានពិពណ៌នាថា ជាកាំជ្រួចមីស៊ីលផ្លោងដែលមានល្បឿនលឿនជាងសំលេងដែលផលិតក្នុងប្រទេសជាលើកដំបូង ដែលជាការប្រកាសមួយហាក់បីដូចជាបង្កើនការព្រួយបារម្ភរបស់ប្រទេសលោកខាងលិចអំពីសមត្ថភាពកាំជ្រួចមីស៊ីលរបស់រដ្ឋធានី Tehran ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយកទទួលបន្ទុកភេរវកម្ម និងចារកម្មហិរញ្ញវត្ថុរតនាគារជាតិ លោក Brian Nelson បាននិយាយថា “សហរដ្ឋអាមេរិកនឹងបន្តកំណត់គោលដៅបណ្តាញលទ្ធកម្មឆ្លងដែនខុសច្បាប់ដែលគាំទ្រការផលិតកាំជ្រួចមីស៊ីលផ្លោងរបស់រដ្ឋធានី Tehran និងកម្មវិធីយោធាផ្សេងទៀត” ។

ទីក្រុង Washington បានដាក់ទណ្ឌកម្មជាច្រើនលើប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ រួមទាំងកម្មវិធីនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីលផ្លោងរបស់អ៊ីរ៉ង់ និងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស៕

 

អត្ថបទដែលជាប់ទាក់ទង