ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថិប កាសាន់ទ្រេនីកូលសម្លឹងរកកៅអី កីឡាអូឡាំពិក២០២០

188

​ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូកម្ពុជាថិបកាសាន់ទ្រេនីកូល (Casandre Nicol Tubbs)ដែលជាកូនកាត់អាមេរិក
ដណ្តើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Takwondo President Cup 2018 ប្រចាំទ្វីបអាមេរិកឡាទីន នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិកដែល ប្រព្រឹត្តចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៤ តុលា ឆ្នាំ២០១៨។

​លោក ជាតិ ខេមរា ជាគ្រូបង្វឹកតេក្វាន់ដូបាននិយាយថា កីឡាការិនីតេក្វាន់ដូកម្ពុជា ថិប កាសាន់ទ្រេនីកូល (CasandreNicolTubbs)ដណ្ដើមបានមេដាយមាសលើវិញ្ញាសា ប្រយុទ្ធប្រភេទទម្ងន់ក្រោម៦២គីឡូក្រាមនេះ ធ្វើឲ្យនាងជាប់ចំណាត់ថ្នាក់លេខ៧ ពិភពលោក ដើម្បីចូលរួមវគ្គជម្រុះ និងមានសិទ្ធិក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០។

លោកបានបន្តថា កីឡាការិនីវ័យ១៩ឆ្នាំរូបនេះចូលរួមប្រកួតតំណាង ឲ្យប្រទេសកម្ពុជា ដណ្តើមមេដាយមាស កីឡាការិនី Caroline Santso ប្រេស៊ីល ទទួលបានមេដាយប្រាក់មេដាយសំរិទ្ធស្ទួនគឺ កីឡាការិនី Maria Helena Alvarez Lozano មកពីកូឡុំប៊ី និងកីឡាការិនី Rachel Cuma មកពីកាណាដា ។

ព្រឹត្តិការណ៍ធំៗរបស់តេក្វាន់ដូគឺWorld Taekwondo President Cup2018និងព្រឹត្តិការណ៍ការប្រកួតពានរង្វាន់ World Taekwondo CHAMPIONSHIP 2019មួយទៀត។ កីឡាការិនីរូបនេះនឹងចូលរួមក្នុងព្រឹត្តិ

ការណ៍ World Takwondo CHAMPIONSHIP 2019ដើម្បីរកកៅអីសម្រាប់ការប្រកួតកីឡា អូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូប្រទេសជប៉ុន ។

អត្ថបទដែលជាប់ទាក់ទង