ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌព្រែកព្នៅ នាំយកអំណោយសម្ដេចទាំងទ្វេរ ចែកជូនប្រជាពលរដ្ឋដែល មានជីវភាពខ្វះខាតប្រមាណ67គ្រួសារនៅភូមិដើមចាន់

134

 

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី9ខែមិថុនាឆ្នាំ2023នេះ លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅនៃរាជធានីភ្នំពេញ ដែលអមដំណើរដោយអស់លោក.លោកស្រីជាអភិបាលរងខណ្ឌ. នាយកនិងនាយករងរដ្ឋបាលខណ្ឌ .ប្រធានការិយាល័យ .អនុប្រធានការិយាល័យចំណុះ ជំនាញ .ចៅសង្កាត់.ព្រមទាំងមន្រ្តីក្រោមឱវាទនៃសាលាខណ្ឌព្រែកព្នៅជាច្រើនរូបទៀត ដោយបានបន្តចុះជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិដើមចាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ និង នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា តាមរយះលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញដោយបានយកទៅ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃ ។

លោកធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅបានអោយដឹងថា អំណោយសម្ដេចទាំងទ្វេរដែលយកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិ សង្កាត់ខាងលើក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃនេះគឺជាគ្រឿងបរិភោគ ។
លោកអភិបាលខណ្ឌព្រែកព្នៅធឹម សំអាន បានលើកឡើងបន្តទៀតថាចំពោះអំណោយ ដែលយកមកផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅភូមិ សង្កាត់ ខាងលើនោះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនដោះស្រាយជីវភាពប្រចាំថ្ងៃ ។

បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតទាំង67គ្រួសារនៅភូមិដើមចាន់ សង្កាត់ពន្សាំង ខាងលើនោះពួកគាត់ពិតជាមានទឹកចិត្តសប្បាយរីករាយខណៈបានទទួលអំណោយរបស់សម្ដេចទាំងទ្វេរតាមរយះលោកអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង ហើយលោកអភិបាលខណ្ឌព្រែកព្នៅ ធឹម សំអាន បានយកអំណោយសម្ដេចទាំងទ្វេរមកចែកជូនដល់ដៃពួកគាត់ដោយផ្ទាល់ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង