ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ជា​ជនជាតិ​ចិន២​នាក់​ ​ចូល​ប្លន់​យក​លុយ​និង​ទូរស័ព្ទ​ ពី​ជនជាតិ​ចិន​ម្នាក់​ អស់​ជាង​​៣​ម៉ឺន​ដុល្លារ​

143


​ភ្នំពេញ​៖​ ជនសង្ស័យ​ជាជនជាតិ​២​នាក់​ បាន​ចូល​ប្លន់​យក​លុយ​និង​ទូរស័ព្ទ​ពី​ជនជាតិ​ចិន​ម្នាក់​ កាលពី​ម៉ោង​២១​នឹង​១០​នាទី​ ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​ នៅ​ក្នុង​ហាង​ ឈិ​ន​ ស៊ី​ន​ ហាង​លក់​ភេ​ជ្ជៈ​ទីតាំង​ផ្ទះ​លេខ​២០E០​ ផ្លូវ​លេខ​៦៣​ ភូមិ​ទី​ ១​ សង្កាត់​ផ្សារ​ថ្មី​ទី​១​ ខណ្ឌដូនពេញ​។​

​មន្ត្រី​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានអោយ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ LUO​ YAOGE​ ភេទ​
​ប្រុស​ ជនជាតិ​ចិន​ ស្នាក់​នៅ​ហាង​កើតហេតុ​ខាងលើ​។​

​សម្ភារៈ​បាត់បង់ៈ​លុយ​ដុល្លារ​អា​មេ​រិ​ក​ចំនួន​ប្រហែល​៣
​ម៉ឺន​,​លុយ​ចិន​៨​ពាន់​យ៉េន​,​ទូរស័ព្ទ​ដៃ​ចំនួន​២
​គ្រឿង​(១​ម៉ាក​IPHONE​ ៦S​ ពណ៌​មាស​ នឹង​ម៉ាក​
OPPO​ ពណ៌​ទឹកប្រាក់​,​ក្បាល​កា​ម៉ា​រ៉ា​សុវត្ថិភាព​១​។​សម្ភារៈ​បន្សល់​ទុក​កន្លែង​កើតហេតុៈ​ស្កុ​ត​ចំនួន​៣​ដុំ​រមូល​ចូល​គ្នា​,​ដុំ​ស្កុ​ត​០១​ដុំ​,​ស្រោមជើង​ពណ៌​ស​១​គូរ​ប្រឡាក់​ដី​,​កន្ត្រៃ​ដែក​០១​។​

​តាម​កំណត់ហេតុ​ស្តាប់​ការ​បំភ្លឺ​ពី​របស់​ឈ្មោះ​ LUO​ YAOGE​ ភេទ​ប្រុស​ ជា​ម្ចាស់​ហាង​កើតហេតុ​ខាងលើ​បានអោយ​ដឹង​ថា​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​២១​នឹង​១០​នាទី​ ខ្ញុំ​កំពុង​នៅ​ក្នុង​ហាង​ ស្រាប់តែ​មាន​ជនជាតិ​០២​នាក់​កំពស់​ប្រហែល​១,៧០​ម៉ែត្រ​ មួយ​អាយុ​ប្រហែល​៤០​ឆ្នាំ​ និង​មួយទៀត​អាយុ​ប្រហែល​៣០​ឆ្នាំ​ ចំពោះ​សំលៀក​បំពាក់​ពុំ​ចាំ​បាន​ដើរ​ចូល​មក​ក្នុង​ហាង​របស់ខ្ញុំ​ អង្គុយ​ពិភាក្សា​គ្នា​ជាមួយ​ខ្ញុំ​ពី​រឿង​រកស៊ី​បាន​ប្រហែល​០៥​នាទី​ ជន​ម្នាក់​ក៏​ទារក​ញ៉ាំ​មី​ ខ្ញុំ​ក៏​ដើរទៅ​យក​មី​ដើម្បី​ឆុង​ទឹក​ក្តៅ​អោយ​វា​ ពេល​នោះ​ជន​ម្នាក់​ក្នុង​ចំណោម​០២​នាក់​ បាន​ដើរ​តាម​ខ្ញុំ​ពីក្រោយ​គៀកក​ខ្ញុំ​ជាប់​ និ​ម្នាក់​ទៀត​បាន​ដើរទៅ​បិត​ទ្វារ​ រួច​ក៏​ចាប់​ខ្ញុំ​ចង​មាត់​និង​យក​កន្ត្រៃ​ភ្ជង់​ខ្ញុំ​ឡើង​ទៅ​ជាន់​ទី​១​ រួច​យក​ស្កុ​ត​ចងដៃ​ជើង​ខ្ញុំ​គំរាម​សួរ​រក​លុយ​ និង​យក​សោពី​ខ្ញុំ​ មក​ចាក់​ថតតុ​យក​លុយ​អស់​តែ​ម្តង​រួច​ពួក​វា​ក៏​គេចខ្លួន​បាត់​ ៕

អត្ថបទដែលជាប់ទាក់ទង