ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យមន្រ្តីនគរបាល ត្រូវតែធ្វើការកែ​លម្អ​ និងកែប្រែផ្លាស់ប្ដូរចោល នូវចំណុចខ្វះ​ខាតមួយចំនួន

91


កំពង់​ស្ពឺ​ ៖​ លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរ​បាល​ខេត្តកំពង់ស្ពឺ បានស្នើដល់មន្រ្តីនគរបាល ផ្ដល់សេវាបម្រើប្រជាពលរដ្ឋបានល្អ​ និងរហ័សអាចទទួលយកបាន​ ជាពិសេសនូវ​មានចំណុចខ្វះ​ខាតមួយចំនួនតូច ដែលចាំបាច់ត្រូវតែធ្វើការកែ​លម្អ​ និងកែប្រែផ្លាស់ប្ដូរចោល នៅទម្លាប់ដែលធ្វើឲ្យកិច្ចការចូលរួម អនុវត្ដនូវគោល​នយោបាយ​ ភូមិឃុំមានសុវត្ថិភាព​ ។

លោកឧត្ដមសេនីយ៍ទោ​ សម​ សាមួន​ ស្នងការ​នគរ​បាល​ខេត្ត​ នាព្រឹកថៃ្ងអង្គារ​ ​ទី​១៦ ខែ​តុលា​​​ ឆ្នាំ​២០១៨​ នៅសាលប្រជុំស្នងការដ្ឋាន​នគរ​បាលខេត្ដកំពង់ស្ពឺ​ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ដ ​របស់​ប៉ុស្ដិ៍នគបាលរដ្ឋបាលទូទាំង​ ៨៧​ (​ឃុំ.សង្កាត់)​ ចំណុះ​ អធិការដ្ឋាននគរបាលក្រុង​.ស្រុក​ ។


បន្ទាប់​ពីបានស្ដាប់របាយការណ៍ និងការចូលរួមយោប​ល់បំពេញបន្ថែម ដោយលោក​ អធិការ​ លោក​ នាយប៉ុស្ដិ៍​ និងលោកស្នងការរង​ ទទួល​បន្ទុក​រួចមក លោក​ឧត្ដមសេនីយ៍ស្នងការ​ បានធ្វើ​ការ​កត់សម្គាល់​ និងបានលើកសរសើរ​ អំពីកិច្ចខិតខំ​ ដែល​បងប្អូននគរបាល​នៅមូលដ្ឋានបានបំ​ពេ​ញ​ភារកិច្ច​ និងផ្ដល់សេវាបម្រើប្រជាពលរដ្ឋបានល្អ​ និងរហ័សអាចទទួលយកបាន។

​លោកបានបន្ថែមថា ទន្ទឹម​នឹងនោះ ក៏​នៅមានចំណុចខ្វះ​ខាតមួយចំនួនតូច ដែលចាំបាច់ត្រូវតែធ្វើការកែ​លម្អ​ និងកែប្រែផ្លាស់ប្ដូរចោល នៅទម្លាប់ដែលធ្វើឲ្យកិច្ចការចូលរួម អនុវត្ដនូវគោល​នយោបាយ​ ភូមិឃុំមានសុវត្ថិភាព​ មិនសូវទទួលបាន​ប្រសិទ្ធភាព​ល្អ​ ១០០ភាគរយ និងមានការសហ​ការចូលរួម ពី​ប្រជាពលរដ្ឋឲ្យ​បានច្រើន​ ជា​ការរួម​ចំណែកដ៏ធំធេង ក្នុងបេសកម្មមួយ​នេះ​ ” បម្រើ​ ការពារ​ ផ្ដល់ទំនុកចិត្ដ​ សន្ដិសុខ​ សន្ដិភាព​​ជូនសង្គមជាតិ”៕

អត្ថបទដែលជាប់ទាក់ទង