ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហគមខ្មែរនៅអ៊ឺរ៉ុបមានមោទនភាពដែលបានមក ទទួលប្រមុខដឹកនាំប្រទេស កម្ពុជា សម្តេចតេជោ ហ៊ុន សែន

107


នៅព្រឹកថ្ងៃទី ១៧ តុលានេះ បងប្អូនប្រជាពលរដ្ឋខ្មែរ និងកូនក្មួយយុវជន សិស្សនិស្សិត យ៉ាងច្រើនកុះករ មកពីប្រទេសមួយចំនួននៅក្នុងអ៊ឺរ៉ុបដូចជា ប៊ែលហ្សិក, បារាំង, អាល្លឺម៉ង់, ស្វីស, អង់គ្លេស…បានជម្រាប សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរជាណាចក្រកម្ពុជាថា បងប្អូនពិតជារីករាយខ្លាំងណាស់ដែលបានមកទទួល សម្តេចប្រមុខដឹកនាំដែល ជានាយករដ្ឋមន្រ្តីស្របច្បាប់របស់ ប្រទេសកម្ពុជាលើទឹកដីអ៊ឺរ៉ុប។

ម៉្យាងវិញទៀត វត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចប្រមុខដឹកនាំនៅ ក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី ១២ ក្រោមមូលបទ «អឺរ៉ុប និងអាស៊ីៈ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» ដែលមានគោលបំណង ពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប នឹងធ្វើអោយកម្ពុជាកាន់តែទទួលបាននូវការគោរព និងទទួលនូវផលប្រយោជន៍ ជាច្រើនពីសហគមអ៊ឺរ៉ុបទៀតផង។ នេះជាមោទនភាពជាតិក្រោមការដឹកនាំ របស់ សម្តេចតេជោ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង