ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមកីឡា ប៉េតង់កម្ពុជាត្រឡប់មកពីបារាំងវិញ

117


​ភ្នំពេញ៖ក្រុមកីឡាករកីឡាការិនីប៉េតង់កម្ពុជាដែលម្ចាស់មេដាយមាសនិងមេដាយប្រាក់នៃព្រឹត្តិការណ៍ការប្រ
កួតពានរង្វាន់ Trophee L`Equipe 2018 នៅប្រទេសបារាំង ដែលជាព្រឹត្តិការណ៍ប្រកួតចម្រាញ់យកតែកីឡាករ-កីឡាការិនីម្ចាស់មេដាយមាស កម្រិតពិភពលោកបានមកដល់ប្រទេសកម្ពុជាវិញហើយនាព្រឹកថ្ងៃទី១៦ ខែតុលា ។

​លោកព្រំ ប៊ុណ្ណយីទីប្រឹក្សាក្រសួងអប់រំ យុវជន និង កីឡាលោកផាត់ បញ្ញាសុជាតក៏អនុប្រធានមជ្ឈមណ្ឌល
ជាតិហ្វឹកហ្វឺនកីឡាតំណាងប្រធានមជ្ឈមណ្ឌល និងលោកណយផានណាតំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទៅស្វាគមន៍ចំពោះការវិលត្រឡប់នេះដល់ចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

​សម្រាប់ព្រឹត្តិការណ៍ប្រកួតនេះក្រុមកីឡាប៉េតង់កម្ពុជាដណ្តើមមេដាយ៥គ្រឿង ក្នុងនោះមេដាយមាស៣គ្រឿង និងមេដាយប្រាក់២គ្រឿងទៀតក្នុងចំណោម៨ប្រទេស ដែលប្រមូលផ្តុំសុទ្ធសឹងជាកីឡាករកីឡាការិនីឆ្នើមដែលមានស្នាដៃ និងជាម្ចាស់មេដាយមាសកម្រិតពិភពលោកចូលរួម។

​ការប្រកួតពានរង្វាន់TropheeL`Equipe2018នេះមាន៧ប្រទេសចូលរួមសុទ្ធសឹងជាប្រភេទប្រទេស ដែលមានកីឡាករ-កីឡាការិនីម្ចាស់មេដាយមាស កម្រិតពិភពលោក រួមមាន អ៊ីតាលី ថៃ ខ្មែ ទុយណេស៊ី ដាណឺម៉ាក ម៉ាដាហ្កាស្កា ចំណែកប្រទេសបារាំងមាន២ក្រុម៕

អត្ថបទដែលជាប់ទាក់ទង