ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​១៧​ ខែតុលា​ ចំនួន១២​លើក​ ស្លាប់​៨​នាក់​ របួសធ្ងន់​ស្រាល​២៦​នាក់​

68


​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១២​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៨​នាក់​ របួសធ្ងន់​ស្រាល​ ២៦​នាក់​(​ស្រី​៨​នាក់​)​ មិន​ពាក់​មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ១២​នាក់​(​យប់​៦​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ១២​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ២៣​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១៤​គ្រឿង​ រថយន្ត​តូច​ ៧​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ​ ។​ មូលហេតុ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៤​លើក​​ស្លាប់​៤​នាក់​​​ មិន​គោរព​សិទ្ធិ​៣​លើក​​ស្លាប់​១​នាក់​​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ ​ស្លាប់​១​នាក់​​ បត់​គ្រោះថ្នាក់​ ២​លើក​ ​ស្លាប់​២​នាក់​ ។​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៨​លើក​ ផ្លូវ​ខេត្ត​ ៤​លើក​ ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៦​លើក​ រថយន្ត​តូច​ ៤​លើក​ រថយន្ត​ធំ​ ២​លើក​ ។​

​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ២​លើក​ ស្លាប់​២​នាក់​​ ,​ បាត់ដំបង​ ៣​លើក​ ស្លាប់​៤​នាក់​ របួស​៣​នាក់​ ,​ កណ្តាល​ ២​លើក​ ស្លាប់​១​នាក់​ របួស​១៣​នាក់​ និង​ខេត្តក្រចេះ​ ២​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​១៧​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-១៧​ ខែតុលា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ១៦១​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១០៥​នាក់​ របួស​សរុប​ ៣១៥​នាក់​ របួសធ្ងន់​ ២១៨​នាក់​ របួសស្រាល​ ៩៧​នាក់​ ៕

អត្ថបទដែលជាប់ទាក់ទង