ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ ១ នាក់ និងរបួស ៣ នាក់ ដោយគ្រោះថ្នាក់ចរាចរ នៅក្រុងខេមរភូមិន្ទ

99

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា នៅយប់ថ្ងៃទី ១៧ ខែតុលា ឆ្មាំ២០១៨ វេលាម៉ោង ២០:៥០ នាទី មានករណីគ្រោះថ្នាក់ចរាចរ កើតឡើង ១លើក បង្កឡើងដោយ ម៉ូតូ បុកនិងម៉ូតូ បញ្ច្រាសទិសគ្នា នៅចំណុចផ្លូវបេតុងដីពុះឡូតិ៍ ស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុងបណ្ដាលឲ្យ ស្លាប់នៅនឹងកន្លែង ១ នាក់ ប្រុស និងរងរបួសធ្ងន់ ៣នាក់ប្រុស ។

ជនរងគ្រោះ បានសង្គ្រោះយកមកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត រីឯសពរងគ្រោះ បានយកមកតម្កល់ នៅវត្តទេពនិមិត្ត (វត្តថ្មី) ដើម្បីរង់ចាំសាច់ញាតិក្រុមគ្រួសារ មកពីខេត្តកំពង់ស្ពឺ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះ វត្ថុតាង កម្លាំងសមត្ថកិច្ចជំនាញយើង បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដើម្បីរង់ចាំធ្វើការដោះស្រាយ៕

អត្ថបទដែលជាប់ទាក់ទង