ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​ ឃាត់ខ្លួន​២​នាក់​ ជិត១គីឡូ

121


​ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​ ការិយាល័យ​រដ្ឋបាល​-​សរុប​ (​ក​១)​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដោយ​មានការ​ដឹកនាំ​សម្របសម្រួល​ ពី​ លោក​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​ និង​ក្រឡាបញ្ជី​ គឹ​ម​ ឆេ​ង​ប៊ុ​ន​ បាន​ចុះ​បង្ក្រាប​ករណី​ ដឹក​ជញ្ជូន​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់​ ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលី​ នៅ​ចំណុច​មុខ​ក្រុមហ៊ុន​ផ្ញើ​បញ្ញើ​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​២​នាក់​នៅ​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៦​និង​៥០​នាទី
ការិយាល័យ​រដ្ឋបាល​-​សរុប​ (​ក​១)​ បានឲ្យដឹងថា ជនសង្ស័យ​រួម​មាន​ ៖​
១/​ឈ្មោះ​ ចាន់​ ដា​រ៉ា​ ភេទ​ស្រី​ ឆ្នាំ​កំណើត​១៩៩១​ ជនជាតិ​ខ្មែរ​
២/​ឈ្មោះ​ TAM​ HIU​ TING​ ភេទ​ស្រី​ ឆ្នាំ​កំណើត​ ១៩៦៣​ ជនជាតិ​វៀតណាម​ សញ្ជាតិ​ចិន​កុង​កុង​ ។​
​ចាប់​យក​វត្ថុ​តាង​ ៖​ គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ (ICE)​ ទម្ងន់​ ៩៦១,៩០​ក្រាម​ ដែល​លាក់​បង្កប់​ក្នុង​ជញ្ជាំង​កេស​ក្រដាស​ ៕

អត្ថបទដែលជាប់ទាក់ទង