ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដធំ ដាច់ហ្វ្រាំង ចុះពីលើស្ពានគីហ្សូណា បុករថយន្ដ២គ្រឿង និងម៉ូតូ១គ្រឿង របួស៦នាក់

174

កំពង់ចាម៖ រថយន្ដ២តោនកន្លះមួយគ្រឿង ​ដឹកអង្ករពេញ បានដាច់ហ្វ្រាំងចុះទៅលើស្ពានគីហ្សូណា បណ្ដាលឲ្យរេចង្កូតបុករថយន្ដ២គ្រឿង និងម៉ូតូមួយគ្រឿង នៅ​​ម៉ោងជិត១១ព្រឹក​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨នេះ ចំណុច រង្វង់មូលគល់ស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម។

ករណីគ្រោះថ្នាក់ចរាចរ រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ3B.3067 បើកបរដោយឈ្មោះសឹង សិត ភេទប្រុសអាយុ 30 ឆ្នាំនៅភូមិព្រែកតាអូក ឃុំរកាកោះ​ស្រុក គងពិសីខេត្ត កំពង់ស្ពឺ (បើចុះពីលើស្ពានពីកើតទៅលិច) ។ រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌បែតង ស្លាលលេខ ភ្នំពេញ3C. 6042 បើកបរដោយឈ្មោះ យឿង រស្មី ភេទប្រុសអាយុ 26ឆ្នាំ នៅភូមិ ឃ្លោនទី3 ឃុំមាន ស្រុក ព្រៃឈ​ខេត្តកំពង់ចាម (បើកពីលិចទៅកើត)។ ម៉ូតូម៉ាក ហុងដា សេ125ពណ៌ខ្មៅស្លាកលេខ ត្បូងឃ្មុំ1F.2791 បើកដោយឈ្មោះ ​ស្រ៊ាន ស្រឿន ភេទអាយុ 50ឆ្នាំ នៅភូមិ ស្រែស្ពៅ ឃុំគងជ័យ ស្រុកអូររាំង ខេត្ត្ត្បូងឃ្មុំ (បើកត្បូងទៅជើង )។ គ្រោះថ្នាក់នេះ បណ្តាលឲ្យរបួសមនុស្ស ៦នាក់ ស្រី១នាក់ របួសធ្ងន់ ១នាក់ ប្រុស របួសស្រាល ៥នាក់ និង ខូចខាត រថយន្ត២គ្រឿង កំរិតធ្ងន់ ខូចខាតម៉ូតូ១គ្រឿងកំរិតស្រាល ។ មូលហេតុបណ្តាល មានគ្រោះថ្នាក់ មកពីរថយន្ត ដឹកអង្ករ ចុះពីលើស្ពាន ជាន់ហ្វាំង មិនស៊ី។ ក្រោយពេលកើតហេតុ ផ្នែកជំនាញ​ បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ និង សម្រួលចរាចរ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ ក៏ដូចជា បង្ហាញដោយកាមេរ៉ាសុវត្ថិភាព ​បាន​ឲ្យដឹងថា នៅវេលាម៉ោងខាងលើ នៅចំណុចរង្វង់មូលស្ពានគីហ្សុណា ឡានដឹកអង្ករម៉ាក Hyundai ២តោនកន្លះ ជិះគ្នា២នាក់ ទិសដៅពីកើតមកលិច ចុះពីលើស្ពានគីហ្សុណា បានដាច់ហ្វ្រាំង រេចង្កូតទៅបុកជាមួយ ឡានធុនធំដឹកទំនិញ ជិះគ្នា២នាក់ ដឹកដំឡូងពេញ ដែលមានទិសដៅពីលិចទៅកើត ព្រមទាំងរេទៅបុកបន្តឡាន តាកូមា១គ្រឿង និងម៉ូតូឌ្រីមសង់២០១៨មួយគ្រឿងទៀតដែលនៅក្បែរនោះ។

ម្ចាស់រថយន្ដដឹកអង្ករដែលដាច់ហ្វ្រាំងនោះ បានព្យាយាម គ្រប់គ្រងស្ថានការនេះដែរ ប៉ុន្ដែមិនអាចបាន១០០ភាគរយនោះទេ ដោយគ្រាន់តែគាត់បានព្យាយាម គេចចេញពីកន្លែង ដែលមានរថយន្ដតូចៗ និងម៉ូតូ ហើយសុខចិត្ត បុកជាមួយរថយន្ដធុនធំ៕​

អត្ថបទដែលជាប់ទាក់ទង