ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រន្ទះបាញ់មនុស្ស​៣​នាក់​ស្លាប់​ ខណៈ​ទៅ​ឃ្វាលគោ

94

ខេត្តបន្ទាយមានជ័យ ៖ រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៣​នាក់ នៅ​វេលា​ម៉ោង​២ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​១៨ តុលា ២០១៨ នៅ​ចំណុច​វាល​ឈូក​ធំ ខាងត្បូង​ភូមិ​ស្រះ​ជីក ចម្ងាយ​២.០០០​ម៉ែត្រ ខណៈ​ជន​រង​គ្រោះ​ទាំង​៣​ទៅ​ឃ្វាលគោ​។

ជន​រង​គ្រោះ​ មាន​៖ ១-​ឈ្មោះ ម៉ក់ យឿ​យ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ នៅ​ភូមិ​មាត់​ស្រះ ២-​ឈ្មោះ មឿ​ន សាម​រត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ៣-​ឈ្មោះ​ព្រិល ឈឹង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ នៅ​ភូមិ​ស្រះ​ជីក ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក​ ៕

អត្ថបទដែលជាប់ទាក់ទង