ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សកម្មជនអតីតគណបក្សប្រឆាំង ចំនួន២៧៩រូប បានស័្មក្រចិត្ត ចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

78

 

ភ្នំពេញ៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន២៧៩រូប បានស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់និង មើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។

ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីទាំង២៧៩រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។

តំណាងសមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពជាមួយគណបក្ស ប្រជាជន កម្ពុជាទាំង២៧៩រូបបានលើកឡើងថា៖ ការដែលពួកគាត់ស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់ មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ។

លោកឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីវីរៈភាពរបស់សម្តេចតេជោហ៊ុន សែន ដែលបានលះបង់គ្រប់បែបយ៉ាង ទាំងយុវភាពនិងអាយុជីវិត ដើម្បីរំដោះប្រទេសជាតិ ចេញពីរបបប៉ុល ពតនេះ និងបានស្តារប្រទេសជាតិចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍ រីកចំរើនដូចបច្ចុប្បន្ន។

លោកឃួង ស្រេង បានបញ្ជាក់ថា សន្តិភាព បានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោហ៊ុន សែន ដែលកម្ពុជាមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង ៥០០ ឆ្នាំ ហើយ ដូច្នេះយុវជនយើងទាំងអស់ត្រូវការពារ សន្តិភាព ដែលរកបានដោយកម្រនេះ អោយបានគង់វង់។

លោកបន្តថា សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា គឺជាអ្នកស្វែងរក សន្តិភាពនិងការអភិវឌ្ឍជូនជាតិ ។ដូច្នេះ សូមបងប្អូនយើងទាំងអស់គ្នារួមគ្នា ការពារសន្តិភាពអោយបាន តាមរយៈនាំគ្នា ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា
នៅថ្ងៃទី២៣ កក្កដាឆ្នាំ២០២៣ខាងមុខនេះ នោះគឺគាំទ្រ សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី ដើម្បីមានឱកាសកសាងអភិវឌ្ឍន៍ប្រទេស អោយរីកចំរើនរុងរឿងបន្ថែមទៀត ពិសេសគឺការប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅ ឆ្នាំ ២០៣០ និងក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ៕

 

អត្ថបទដែលជាប់ទាក់ទង