ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកឯកភ្នំ បង្រ្កាបឃាត់ខ្លួនម្ចាស់ទីតាំងដាក់អោយជល់មាន់ខុសច្បាប់ម្នាក់

87

បាត់ដំបង៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរ:  អធិការនគរបាលស្រុកឯកភ្នំ បានចុះប្រតិបត្តិការបង្ក្រាបករណីល្បែងស៊ីសង (ភ្នាល់មាន់ជល់) ០១លើក នៅត្រង់ចំណុចភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានម្នាក់ឈ្មោះ ព្រំ វីរ៉ាត់ ហៅ អាត់ ភេទប្រុស អាយុ ៤៤ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង (ម្ចាស់ទីតាំង) មកកាន់អធិការដ្ឋាននគរបាលស្រុកឯកភ្នំ ដើម្បីធ្វើការសាកសួរ។ វត្ថុតាងដកហូតរួមមាន៖
-មាន់ជល់ចំនួន ០២ក្បាល ។
-សង្វៀនជល់មាន់ចំនួន ០១ ។

ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក អ្នកលេងល្បែងស៊ីសងខុសច្បាប់ខាងលើត្រូវបានធ្វើការអប់រំ និងកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឱ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ៕

អត្ថបទដែលជាប់ទាក់ទង