ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង ស្វែងរកឃេីញហេីយអ្នករត់ម៉ូតូកង់បី ដែលនាំបង្កឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសនោះ

43

បាត់ដំបង៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមគោរពជម្រាបជូនសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា ក្រោមបទបញ្ជាយ៉ាងហ្មឺងមាត់របស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅមុននេះបន្តិចសមត្ថកិច្ចនគរបាលបានស្វែងរកបុរសដែលបេីកម៉ូតូកង់បីនាំបង្កហេតុរហូតបណ្តាលឱ្យស្ត្រីជាជនជាតិបរទេសម្នាក់រងរបួសកាលពីវេលាទៀបភ្លឺថ្ងៃទី៥ខែកក្កដាឆ្នាំ២០២៣ នៅក្នុងភូមិសាស្រ្តសង្កាត់អូរចារក្រុងបាត់ដំបង ខេត្តបាត់ឃេីញហេីយ ។

កិច្ចប្រតិបត្តិការស្រាវជ្រាវស្វែងរកក្នុងរយៈពេល០២ថ្ងៃនេះសមត្ថកិច្ចនគរបាល បានធ្វេីការស្រាវជ្រាវយ៉ាងសកម្មបំផុត ដោយមានការចូលរួមពីសមត្ថកិច្ចអាជ្ញាធរ ពាក់ព័ន្ធនិងជាពិសេសគឺការចូលរួមគាំទ្រនូវចំណាត់ការរបស់សមត្ថកិច្ចពីមហាជនដែលនិយមប្រេីប្រាស់បណ្តាញសង្គម ក៏ដូចសាក្សីនានាទេីបនគរបាល ទទួលបាននូវលទ្ធផលបែបនេះ។

ខណៈនេះបុរសអ្នកបេីកម៉ូតូកង់បី សមត្ថកិច្ចកំពុងធ្វេីការសាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រីឯព័ត៌មានលំអិតជុំវិញករណីនេះយេីងខ្ញុំសូមជម្រាបជូននៅពេលបន្ទាប់ទៀត។

ដូចបានជម្រាបជូនខាងលេីសូមសាធារណជនអ្នកសារព័ត៌មាននិងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គម មេត្តាជ្រាបជាព័ត៌មានសូមអរគុណ៕

អត្ថបទដែលជាប់ទាក់ទង