ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ បើកកិច្ចប្រជុំពិភាក្សាលើការងារជួសជុលឡើងវិញកំណាត់ផ្លូវជាតិលេខ៧៦ ដែលបានបាក់ស្រុត

36

 

ភ្នំពេញ ៖ នារសៀលងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការងារជួសជុលឡើងវិញលើកំណាត់ផ្លូវជាតិលេខ៧៦ ចំណុចគីឡូម៉ែត្រលេខ៩៤ ក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបានបាក់ស្រុតនាពេលកន្លងមក ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ព្រមទាំងក្រុមការងារបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

ផ្លូវជាតិលេខ ៧៦ ស្នួល-រតនគិរី ( ចំណុចអូរងើយ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ) បានបើកឱ្យប្រើប្រាស់បណ្ដោះអាសន្នហើយ ចាប់ពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕

អត្ថបទដែលជាប់ទាក់ទង