ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ បានកោះអញ្ជើញអាជ្ញាធរខណ្ឌទាំង ១៤, សង្កាត់ និងក្រុមហ៊ុនប្រមូលសំរាម ដែលជាភ្នាក់ងារប្រមូលសំរាម មកណែនាំលើការសំអាតសំរាមក្នុងមូលដ្ឋានរបស់ខ្លួន

69

 

ភ្នំពេញ៖នៅព្រឹកថ្ងៃ៨សីហា២០២៣នេះ រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញអភិបាលរងខណ្ឌទទួលបន្ទុកការងារ សំរាម,អាជ្ញាធរសង្កាត់ និងក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក្នុងរាជធានីភ្នំពេញ ដែលជាភ្នាក់ងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធានីភ្នំពេញ មកណែនាំ  ពីការពង្រឹងការងារសំអាត ប្រមូល និងដឹកជញ្ជូនសំរាមក្នុងរាជធាភ្នំពេញឧ្យិកាន់ តែមានប្រសិទ្ធិភាពតាមសេចក្តីណែនាំស្តីពីការគ្រប់គ្រងសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ។

ឯ.ឧហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា៖ មានតួអង្គ៣សំខាន់ ដែលពាក់ពន្ធ័ទៅនឹងការងារសំរាមនេះ គឺទី១៖ប្រជាពលរដ្ឋអ្នកផលិតសំរាម, ទី២៖ក្រុមហ៊ុនប្រមូលសំរាម និងទី៣៖ទីលានចាក់សំរាមប្រកបដោយសុវត្ថិភាព។ឯ.ឧអភិបាលរងបន្ថែមថា៖ កន្លងមករដ្ឋបាលរាជធានីភ្នំពេញបានខិតខំកែ លំអរទៅលើការទុកដាក់,ប្រមូលនិងដឹកជញ្ជូនសំរាមចេញក្រៅក្រុងពីមានតែមួយក្រុមហ៊ុន រហូតដល់៣ក្រុមហ៊ុនប្រមូលសំរាមដោយចែកជាតំបន់ទទួលខុសត្រូវដាច់ពីគ្នា ដែលធ្វើឲ្យការប្រមូលសំរាមទទួលបានលទ្ធផលល្អប្រសើរនាពេល បច្ចុប្បន្ន។

ក្នុងនោះដែរឯ ឧ បញ្ជាក់ថា៖ភ្នាក់ងារអនាម័យ មាន២នាក់ក្នុង១សង្កាត់ដូច្នេះ ១០៥ សង្កាត់ ស្មើ ២១០ នាក់ ស៊ីប្រាក់ឧបត្ថមជាបុគ្គលិកជាប់កិច្ចសន្យា។ កន្លងមក ក្រោយពីមានក្រុមហ៊ុនប្រមូលសំរាមចំនួន៣ ផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមបានយ៉ាងល្អមក ភ្នាក់ងារអនាម័យហាក់មិនសូវមានសកម្មភាព មិនបានអនុវត្តតាមតួនាទីភារកិច្ចដែលមានអោយបានល្អនៅឡើយ។
ដូច្នេះ ថ្ងៃនេះអញ្ជើញភ្នាក់ងារអនាម័យមកប្រជុំ ដើម្បីពង្រឹងពីការអនុវត្តទួនាទីភារកិច្ចអោយបានល្អ លើសពីនោះត្រូវបំពេញទួនាទីរដ្ឋបាលតាមការប្រគល់ភារកិច្ចរបស់ចៅសង្កាត់។

ឯ.ឧបន្តថា៖ភ្នាក់ងារដែលបំពេញការងាររឿងសំរាមនេះសហការជាមួយអាជ្ញាធរដែនដី ត្រូវពន្យល់ប្រាប់ប្រជាពលរដ្ឋឲ្យបានយល់ច្បាស់ពីតួនាទី ក្នុងការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ត្រូវបញ្ចេញសំរាមតាមម៉ោងពេលកំណត់ និងត្រូវបង់ថ្លៃសំរាមទៅតាមការកំណត់របស់សេចក្តីជូនដំណឹងនៃរដ្ឋបាលរាជធា
នីភ្នំពេញហើយភ្នាក់ងារប្រមូលសំរាមត្រូវធ្វើរបាយការណ៏មករដ្ឋបាលរាជធានីភ្នំពេញឲ្យបានទៀងទាត់រយះពេលមួយខែម្តង ហើយភ្នាក់ងារនេះត្រូវជូនដំណឹង ដល់ប្រជាពលរដ្ឋពីកាតព្វកិច្ចបង់ថ្លៃសំរាមឲ្យបានទៀងទាត់ផងដែរ ព្រោះពេលនេះដល់ពេលអនុវត្តការផាកពិន័យ ហើយយើងមិនគួរបណ្តែតបណ្តោយតទៅទៀតឡើយ ចំពោះអ្នកដែលមិនអើពើលើការបង់ថ្លៃសំរាម។ឯ.ឧហួត ហៃ បានធ្វើការណែនាំផងនិងព្រមានផងថា ៖ភ្នាក់អសកម្មនឹងការងារគួរដកចេញ ឬរំសាយ ភ្នាក់ងារនោះចោលតែម្តងដើម្បីឪ្យការងារនេះកាន់តែមានប្រសិទ្ធិភាព៕

អត្ថបទដែលជាប់ទាក់ទង