ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្រ្កាបក្រុមញៀនល្បែងជើងមួយ ​ចាប់បានបួន​នាក់ ​ និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស

66


កំពង់ស្ពឺ​ ៖​ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ក្រុមញៀនល្បែងជាច្រើននាក់ បានរត់បាតជើងសព្រាត​ ព្រោះ​តែនគរបាលស្រុកឧដុង្គ​ ដេញបង្រ្កាបដល់ទីតាំងបើកល្បែង​ភ្នាល់ ​(អាប៉ោង) ក្រោយភូមិក្នុងព្រៃ​ នៅតែមិនមានសុវត្ថិភាព​ទៀត​ មនុស្ស​បួន​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ និងមួយចំនួនទៀតរត់យកតែព្រះអាយ៉ូស។

នៅថ្ងៃទី១៩ខែតុលាឆ្នាំ២០១៨ វេលាម៉ោង​៣:៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុក​ឧដុង្គ បានចុះបង្រ្គាបដល់ទីតាំង បើកលេងល្បែងស៊ីសងខុសច្បាប់​ (អាប៉ោង)​ នៅ​ចំណុចព្រៃខាង​ត្បូងភូមិរមាំងស្លាប់​ ចំងាយប្រហែល​ ៧០០​ ម៉ែត្រ​ ពីឃុំមានជ័យ ស្រុក​ឧដុង្គ​ ក្នុង​កិច្ចប្រតិបត្តិការ​ខាង​លើ​ ឃាត់បានជនសង្ស័យ​ ក្នុង​បទល្មើស​ជាក់​ស្ដែង​បើកលេងល្បែងស៊ី​ខុសច្បាប់​ ចំនួន​ ៤​ នាក់​ ១ ឈ្មោះ ចាន់ សុន ភេទប្រុស អាយុ​៤១ឆ្នាំ នៅភូមិអន្លង់ភេ ឃុំពាំងល្វា ស្រុកឧដុង្គ​ ២ ឈ្មោះ សូត្រ ផា ភេទប្រុស អាយុ​៤៣ឆ្នាំ នៅភូមិទំពូង ឃុំមានជ័យ ស្រុកឧដុង្គ​ ៣ ឈ្មោះ ឆេង អាន ភេទប្រុស អាយុ​ ៥៨ឆ្នាំ នៅភូមិទួលកេស ឃុំក្រាំងចេក ស្រុកឧដុង្គ​ និង ៤ ឈ្មោះ រិន្ទ បារាំង ភេទប្រុស អាយុ​ ៣០ឆ្នាំ នៅភូមិរមាំងស្លាប់ ឃុំមានជ័យ ស្រុកឧដុង្គ។ វត្ថុតាង​ជាសម្ភារៈ​ ដកហូតនៅទីតាំងផ្ទាល់​ រួមមាន​ ៖
ម៉ូតូ​ ម៉ាក​ ចម្រុះ​ ចំនួន​ ១៦ គ្រឿង ​អាប៉ោង​ ចំនួន​ ៣​ គ្រាប់​ ផ្ទឹលគ្រប​ ចំនួន​ ១​ និងសម្ភារៈមួយ​ចំនួន​ទៀត។ ​បច្ចុប្បន្ន​មុខសញ្ញាជា​អ្នកលេង​និងអ្នក​បើកទីតាំងល្បែង​ ភ្នាល់​ត្រូវ​បានឃាត់​បញ្ជូន ​មកកាន់អធិការ​ដ្ឋាន​នគរបាលស្រុកឧដុង្គ​ កសាងសំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​ ចាត់​ការ​តាមនីតិវិធីច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង