ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្កើតដែនជម្រកសត្វព្រៃ​ សំបូរ និងដែនជម្រកសត្វព្រៃ​ ព្រែកប្រសព្វ

100


ភ្នំពេញ៖ រាជរដ្ឋាភិបាលចេញអនុក្រឹត្យ បង្កើតដែនជម្រកសត្វព្រៃ​ ចំនួន២កន្លែងបន្ថែមទៀត ដោយចេញអនុក្រឹត្យដាច់ដោយឡែកពី គឺដែនជម្រកសត្វព្រៃ​ សំបូរ ដែលមាន​ផ្ទៃ​ដី​សរុប​ចំនួន​ ៥០.០៩៣​ ហិកតា​ត្រូវបានបង្កើតឡើង ស្ថិត​ក្នុងភូមិ​សាស្រ្ត​ស្រុក​សំបូរ​ ខេត្តក្រចេះ និងដែនជម្រកសត្វព្រៃ​ ព្រែកប្រសព្វ​ ដែលមាន​ផ្ទៃ​ដី​សរុប​ចំនួន​ ១២.៧៧០​ហិកតា​ ស្ថិត​ក្នុងភូមិ​សាស្រ្ត​ស្រុក​ព្រែកប្រសព្វ​ និងស្រុក​សំបូរ​ ខេត្តក្រចេះ​ត្រូវបានបង្កើតឡើង។

បើតាមអនុក្រឹត្យ ផ្ទៃដីនៃអនុក្រឹត្យដែនជម្រកសត្វព្រៃ ទាំង២នេះ មិនរួមបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈ ហើយក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំ និងគ្រប់គ្រងតំបន់ដែនជម្រកសត្វព្រៃ ដោយសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញនិងនេសាទ ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តក្រចេះ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាកិច្ចគាំពារបរិស្ថាន ការអភិរក្សប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព៕

អត្ថបទដែលជាប់ទាក់ទង