ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរចុះពិនិត្យដោយផ្ទាល់នៅតំបន់មុខព្រលានយន្តហោះភ្នំពេញនិងតំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង

73

 

ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង  នាព្រឹកថ្ងៃទី២០ តុលានេះ បានដឹកនាំមន្ទីរជំនាញនិងអាជ្ញាធរខណ្ឌសែនសុខ និងខណ្ឌពោធិសែន ជ័យចុះពិនិត្យដោយផ្ទាល់នៅតំបន់មុខព្រលានយន្តហោះភ្នំពេញនិងតំបន់មួយចំនួនដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀង ។ 

   លោក ឃួង ស្រេង ពាក់ព័ន្ធនិងកិច្ចការងារនេះ បានដើរមើលប្រព័ន្ធលូតាមបណ្តាយផ្លូវរុស្សី ចាប់ពីផ្លូវ២០១១ ដល់ដងន័ង្គល និងបន្តទៅមើលប្រឡាយទួលសំពៅស្ថិតក្នុងតបន់ភូមិសាស្ត្រ ភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

     ប្រឡាយទួលសំពៅមានតូនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពី ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ចោមចៅទី១ ទី២ ទី៣ ខណ្ឌពោធិ សែនជ័យ និងតំបន់មួយចំនួននៅក្នុងខណ្ឌសែន សុខ ដូចជាភូមិដំណាក់ សង្កាត់គោកឃ្លាង ភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ជាដើម។ ជាទិសដៅចំពោះមុខ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនឹងដាក់លូទំហំមួយម៉ែត្រកន្លះ២ខ្សែនៅប្រឡាយទួលសំពៅ ក្នុងភូមិក្រាំងអង្ក្រង សង្កាត់ក្រាំង រួមនិងការកែសម្រួលតភ្ជាប់លូប្រឡាយនៅតំបន់នេះអោយកាន់តែល្អប្រសើរជាងមុន។ ជាងនេះទៅទៀត ជាគម្រោងនៅក្នុងឆ្នាំ២០១៩ខាងមុខនេះយើងក៏នឹងសាងសង់ស្ថានីយទួលសំពៅមួយថ្មីបន្ថែមទៀតផងដែរ ដែលមានសមត្ថភាពបូមទឹកបាន១២ម៉ែត្រគុប ក្នុងមួយនាទី ជាមួយនឹងការបំពាក់ម៉ូទ័របូមទឹកចំនួន៤គ្រឿង៕

  

អត្ថបទដែលជាប់ទាក់ទង