ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឥទ្ធិពលរបស់វិសម្ពាធ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់

92

ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ឥទ្ធិពលរបស់វិសម្ពាធ (TD) មកលើព្រះរាជាណាចក្រកម្ពុជា ។
បន្ទាប់ពីបានតាមដានលើស្ថានភាពអាកាសធាតុរួចមក ឃើញថា នៅវេលាម៉ោង១យប់ រំលងអធ្រាត្រ
ឈានចូលថ្ងៃទី២០ខែតុលានេះ មានវិសម្ពាធ (TD) មួយបានកើតឡើង នៅក្នុងឈូងសមុទ្រថៃ ។ វិសម្ពាធនេះ
បាននិងកំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសថៃ។

យោងតាមការព្យាករណ៍ វិសម្ពាធខាងលើ នឹងមានឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា ដោយបង្កឲ្យតំបន់មាត់សមុទ្រ
ផ្ទៃមេឃមានសភាពអាប់អួ មានភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់មានល្បឿនពី១៧-១៩ ម៉ែត្រក្នុងមួយវិនាទី។ តំបន់មាត់សមុទ្រ គឺ រលកសមុទ្រ មានកម្ពស់ខ្ពស់ៗ ពិសេសថ្ងៃទី២០ និងថ្ងៃទី២១ ខែតុលា។ តំបន់ទំនាបកណ្តាល គឺ បណ្តាខេត្តដែលឋិតនៅតាមបណ្តោយព្រំដែន កម្ពុជា -វៀតណាម អាចនឹងមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន។ តំបន់ខ្ពង់រាប គឺ មានភ្លៀងធ្លាក់ពីតិចទៅច្រើន។

ក្រសួងជំនាញ សូមប្រុងប្រយ័ត្ន ប​ងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ។

អត្ថបទដែលជាប់ទាក់ទង