ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្អូនថ្លៃ កាប់បងថ្លៃ មួយកាំបិតបិះដាច់កស្លាប់ ខឹងរឿងជម្លោះមិនបើកទ្វារឲ្យចូលផ្ទះ

105


ខេត្តក្រចេះ៖ កំហឹងរបស់ប្អូនថ្លៃ បានយកកាំបិតផ្គាក់ កាប់បងថ្លៃមួយកាំបិតពីក្រោយចំកញ្ចឹងក បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារតែជម្លោះ រឿងបងថ្លៃមិនបើកទ្វារឲ្យចូលផ្ទះកាលពីយប់ លុះព្រឹកឡើងប្អូនថ្លៃមកជម្រះបញ្ជីតែម្តង ស្ថិតក្នុងភូមិស្នួលកេីត ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះកាលពីវេលាម៉ោងជិត៨ព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០១៨។

មន្ត្រីអាវុធហត្ថស្រុកស្នួលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផន យ៉ត ភេទប្រុសអាយុ៣១ឆ្នាំ របួសដាច់កញ្ចឹងកខាងស្ដាំ។
ឯជនសង្ស័យឈ្មោះ ឃាន ណាម ភេទប្រុស អាយុ១៩ឆ្នាំ។
អ្នកទាំងនេះនឹងរស់នៅ នៅភូមិឃុំកេីតហេតុខាងលេីជាមួយគ្នា ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់។

មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ជនសង្ស័យ បានយកកាំផ្គាក់កាប់ទៅលេីជនរងគ្រោះ ត្រូវជាបងថ្លៃ ខណៈពេលដែលជនរងគ្រោះកំពុងអង្គុយកិនម្សៅនៅលេីគ្រែផ្ទះបាយ ។ ក្រោយពីធ្វេីសកម្មភាពរួចហេីយជនសង្ស័យ បានយកកាំបិតផ្គាកជិះម៉ូតូទៅទិសខាងជេីងរត់គេចខ្លួនបាត់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យបានឈ្លោះគ្នា ជាមួយជនរងគ្រោះ យ៉ាងខ្លាំង ដោយសារមិនបេីកទ្វាឲ្យចូលផ្ទះ។ លុះដល់ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨នេះ ជនសង្ស័យបានយកកាំបិត កាប់ជនរងគ្រោះ ពីក្រោយចំកញ្ចឹងកបណ្ដាលឲ្យស្លាប់តែម្ដង៕

អត្ថបទដែលជាប់ទាក់ទង