ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាតេក្វាន់ដូ ITFប្រកាសប្រកួតជើងឯកថ្នាលពាន ភេសជ្ជៈSponsor

98

​ភ្នំពេញ៖សហព័ន្ធកីឡាតេក្វាន់ដូ ITF(International Taekwondo Federation)កម្ពុជាបានប្រកាសពីកាល បរិច្ឆេទប្រកួតជើងឯកវ័ យក្មេង(កម្រិតថ្នា)ដណ្ដើម ពានរង្វាន់ភេសជ្ជៈSponsor ។

​បើតាមការឲ្យដឹងនោះថាការប្រកួតនឹងចាប់ផ្ដើមពី ថ្ងៃទី១៦ដល់១៨វិច្ឆិកានៅ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកតែម្ដង ។

លោកកៅ មករាអគ្គលេខាធិការរង នៃសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជាមានប្រាប់ថា ការប្រកួតសហព័ន្ធកីឡាតេក្វាន់ដូITFកម្ពុជានេះ សហព័ន្ធបានបែងចែកចេញជា៣វិញ្ញាសាធំៗ គឺវិញ្ញាសាមេគុនមាន១០ប្រភេទ គឺចាប់ពីអាយុ ៩ឆ្នាំទៅ១១ឆ្នាំ ដែលមានវិញ្ញាសាឯកត្តជនបុរស ឯកត្តជននារីប្រភេទ ខ្សែក្រវាត់ក្រោមខ្មៅ និងឯកត្តជនបុរស ឯកត្តជននារីប្រភេទ ខ្សែក្រវាត់ខ្មៅ១ជាន់។ប្រភេទអាយុ១២ឆ្នាំទៅ១៤ឆ្នាំមានវិញ្ញាសា ឯកត្តជនបុរសឯកត្តជននារីប្រភេទខ្សែក្រវាត់ក្រោមខ្មៅព្រម ទំាងចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ឯកត្តជនបុរសឯកត្តជន នារីប្រភេទខ្សែក្រវាត់ក្រោម ខ្មៅ។

​លោកបន្តថាចំពោះវិញ្ញាសាបច្ចេកទេសពិសេស មាន២ប្រភេទ ចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ដែលមានឯកត្តជនបុរសនិងឯកត្តជននារី។វិញ្ញាសាសម្តែងបច្ចេកទេសការពារខ្លួន ជាក្រុមមាន៣ប្រភេទមិនមានអ្នកមប្រុង ចាប់ពីអាយុ៩ឆ្នាំទៅ១៤ឆ្នាំ ចម្រុះ និងជាក្រុម ១នាក់ទល់៣នាក់ និងចាប់ពីអាយុ១៥ឆ្នាំទៅ១៧ឆ្នាំ ចំពោះជាក្រុមបុរស១នាក់ទល់៣នាក់ និងជាក្រុមតួឯកនារី វិញ នារី១នាក់ទល់បុរស៣នាក់៕

អត្ថបទដែលជាប់ទាក់ទង