ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចោរលួចម៉ូតូ ២នាក់ ដែលគេចកន្លងមក ត្រូវចាប់ខ្លួន

51

នគរបាលព្រហ្មទណ្ឌខេត្តកំពត បានឲ្យដឹងថា នៅថ្ងៃទី២២ សីហា ២០១៨ វេលាម៉ោង៤និង៣០នាទី ល្ងាច ចោរលួចម៉ូតូ១គ្រឿងម៉ាកC១២៥ ពណ៌ខ្មៅសេរី២០១៧ ពាក់ស្លាកលេខ កំពត 1K-1485 លេខតួនិងម៉ាស៊ីន9679465 កើតឡើងនៅភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត។

ពេលនោះ ចាប់បានឈ្មោះ តឿង ឃាង ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិព្រៃពាយ ឃុំទូលអំពិល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

ចោរ២នាក់ទៀត រត់ឡើងម៉ូតូដែល លួចបាន នោះជិះគេចខ្លួនបាត់។

នៅរសៀលថ្ងៃទី ២០តុលា២០១៨ កម្លាំងអធិការដ្ឋាននគរបាលស្រុកជុំគិរី បានសហការជាមួយកម្លាំងស្រុកបរសេដ្ឋ ឃាត់ខ្លួនមុខសញ្ញា លួច ម៉ូតូ ចំនួន ២នាក់នៅភូមិព្រៃពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ឈ្មោះ ផន សាវ ហៅ អាចយ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ភូមិស្រែលាវ ឃុំ ត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។ ឈ្មោះ ផន រុន ហៅ គ្រាប់ ស្ករ ភេទប្រុសអាយុ ២៧ ឆ្នាំ នាក់ទាំងពីនៅភូមិ ព្រៃពាយ ឃុំ ទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពងស្ពឺ ។

ជនល្មើសទាំង២ បានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង