ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីប៉ូលិសប៉ុស្តិ៍ច្រកទ្វារ ណាំលៀ មិនសហការ ពេលមានគេចុះសួរអំពីករណី ទប់ស្កាត់បទល្មើសព្រៃឈើ

99

បទល្មើសព្រៃឈើកំពុងតែផ្ទុះកក្រើក នៅច្រកដាក់ដាំនិងច្រកណាមលៀរ ឬច្រកបុស្តិ៍៧ ខេត្តមណ្ឌលគីរី។
ប្រធានគណបក្សខ្មែរក្រោក និងជា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង កាលពីថ្ងៃ សុក្រ ទី១៩ ខែ តុលា ឆ្នាំ ២០១៨ នេះ បានលើកឡើងថា សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ប្រតិភូគណបក្សខ្មែរក្រោក បានចុះសិក្សាផ្ទាល់ និងតាមដានការអនុវត្តន៍ច្បាប់នៅខេត្តមណ្ឌលគីរីចំពោះឧក្រិដ្ឋកម្មព្រៃឈេីទ្រង់ទ្រាយធំ បន្ទាប់ពីលេចធ្លាយដំណឹងថាមានករណីត្រៀមដឹកឈេី ចេញពីឃ្លាំងស្តុកឈេីនៅកោះញ៉ែករាប់ម៉ឺនម៉ែត្រគីបក្រោមទឹកលុយ ១២០០០០០ដុល្លានិង៣៥០០០០ដុល្លារជាប្រាក់រត់ការបញ្ជូនឈេីចេញ តាមច្រករបៀង ប៉ុសច្រកទ្វាទ្វេភាគីណាំលៀ ហៅប៉ុស្តិ៍អំពិល ជាពិសេសគឺច្រកដាក់ដាំ ដែលមានឈ្មួញវៀតណាម ឈ្មោះទិន ជាអ្នករង់ចាំប្រមូលផល និងមានពាក់ព័ន្ធអំពេីពុករលួយជាប្រព័ន្ធជាអ្នកបេីកដៃ

បេសកកម្មចុះតាមដានការអនុវត្តន៍ច្បាប់នេះ ធ្វេីឡេីងបន្ទាប់ពីមានការបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែន និង សម្ដេចក្រឡាហោម សខេង ដែលបញ្ជាអោយអាជ្ញាធរខេត្តពាក់ព័ន្ធទប់ស្កាត់ និងបង្រ្កាបអោយបានចំពោះបទល្មេីសព្រៃឈេី ដែលប្រកាសដោយ សជណ លេខ ១៤៤៨ ចុះថ្ងៃទី១១ ខែ សីហា ឆ្នាំ ២០១៨ របស់ក្រសួងមហាផ្ទៃ ដេីមឈានដល់ការរកឃេីញតំរុយ និងជាមូលដ្ឋានឈានដល់ការរៀបចំរបាយការណ៍ផ្ដល់យោបល់ជាអទិភាពដេីម្បីការពារធនធានព្រៃឈេីកម្ពុជាជូនរាជរដ្ឋាភិបាល។

ចំពោះករណីនេះសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងយោបល់ក្នុងនាមជាទីប្រឹក្សារាជរដ្ឋាភិបាល បានចុះទៅដល់ប៉ុស្តិ៍ច្រកទ្វាទ្វេរភាគីណាមលៀ ហៅ ប៉ុស្តិ៍អំពិល និងច្រកដាក់ដាំ និងបានទាក់ទងជួបសួរដេញដោលទាញហេតុផលផ្ទាល់មាត់ជាមួយអភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី លោក ស្វាយសំអ៊ាង ដេីម្បីប្រមូលព័ត៌មានរៀបចំរបាយការណ៍ដាក់ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ តែលេខទំនាក់ទំនងរបស់លោកស្វាយ សំអ៊ាង គ្រប់ប្រព័ន្ធបិទមិនដំណេីរការ មិនអាចទាក់ទងបានក្នុងម៉ោងរដ្ឋបាល ។ ចំណែកនាយប៉ុសច្រកទ្វាទ្វេរភាគីមិនហ៊ានសហការផ្ដល់ការសួរនាំនិងរបាយការណ៍ពាក់ព័ន្ធដោយហេតុថាគ្មានបញ្ជាពីថ្នាក់លេី ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ពីគណបក្សខ្មែរក្រោក សូមសម្ដែងការខកចិត្តចំពោះរដ្ឋបាលពាក់ព័ន្ធនៃខេត្តមណ្ឌលគីរីដែលគ្មានឆន្ទៈចូលរួមសហការការងារជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ក្នុងបេសកកម្មបំពេញតួនាទីយោងទៅតាមអំណាចព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់និងតាមការស្នេីរតែងតាំងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

នេះជាមុខឈ្មួញឈេីយួនដ៏ធំមួយដែលទទួលយកអនុផលព្រៃឈេីខ្មែរយ៉ាងច្រេីនមកហេីយ តាមព័ត៌មានរសេីបនិងច្បាស់ការបំផុតបានអោយដឹងថា ឈ្មួញឈេីដ៏មានឥទ្ធិពលនេះឈ្មោះ អា ទិន «A TÍNH» ដែលមានទីលំនៅឯក្រុងព្រៃនគរ «Ho Chi Minh» ឈ្មួញឈេីម្នាក់នេះកំពុងរង់ចាំទទួលទិញឈេីចេញពីប្រទេសកម្ពុជាតាមច្រកល្បៀង «ដាក់ដាំ» ដែលមានទំហំប្រមាណជា ១០០០០មែត្រគីប ហេីយករណីនេះក៏មានការចូលដៃជេីងពីមន្ត្រីគ្រាប់ល្ពៅមួយចំនួនក្នុងថ្នាក់ខេត្តមណ្ឌលគីរីផងដែរ ។

តាមព័ត៌មានបែកធ្លាយនិងច្បាស់ការបានបង្ហាញថា ខណៈនេះម៉ោងនេះមេឈ្មួញឈេីនេះ កំពុងធ្វេីពិធីជប់លាងជាមួយក្រុមអ្នកធំមួយចំនួនក្នុងខេត្តមណ្ឌលគិរីផងដែរ ដែលកំពុងបង្ហាញពីភាពសប្បាយរីករាយតម្កើងទ្រូងអាងឬទ្ធិអំណាចផ្គេីននិងអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុនសែន យ៉ាងងងេីលបំផុត ដែលលោកបានថ្លែងថាលោកស្អប់ណាស់ពួកអាចោរកាប់ឈេី ។

ហេីយនេះជាព័ត៌មានបឋម ទុកជាការឆ្លេីយតប ចំពោះការបង្ហាញរបស់ អភិបាលខេត្ត ដែលបានថ្លែងពីថ្ងៃមុនថា គ្មានទេករណីដឹកឈេីកាប់ឈេីក្នុងខេត្តមណ្ឌលគីរី ។

សូមបញ្ជាក់ផងដែរថា ច្រកដាក់ដាំ គឺស្ថិតនៅក្នុងភូមិដាក់ដាំ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគីរី រីឯច្រកណាមលៀរឬហៅថាច្រកបុស្តិ៍ប្រាំពីរ គឺស្ថិតនៅក្នុងភូមិពូទឹត ឃុំប៊ូស្រា ស្រុកពេជ្រដា ខេត្តមណ្ឌលគីរី។ យ៉ាងណា អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីមេប៉ុស្តិ៍បានទេ៕

អត្ថបទដែលជាប់ទាក់ទង