ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មន្រ្តីបក្សគ្រប់ថ្នាក់ គ្រប់រូប ត្រូវខិតខំកសាងខ្លួន គោរព ស្រឡាញ់ បម្រើប្រជាជន និងប្រទេសជាតិដោយឥតល័ក្ខខ័ណ្ឌ

50

កណ្ដាល៖. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភា នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីផ្ទេរមុខតំណែង និងតែងតាំងប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល នាព្រឹក ថ្ងៃសៅរ៍ ៩រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩កញ្ញា ឆ្នាំ២០២៣ ។

ថ្ងែងនៅក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្កពិធីទាំងមូលដោយក្តីនឹករលឹក និងបានថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅទូទាំងប្រទេស ក៏ដូចជា ខេត្តកណ្តាល បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧នេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងផ្តោតសំខាន់ទៅលើការដឹកនាំចំពោះមុខ ត្រូវក្តាប់ឱ្យជាប់នូវលក្ខន្តិកៈបក្ស កម្មវិធីនយោបាយ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចរបស់បក្ស ច្បាប់របស់រដ្ឋ ចាត់តាំងអនុវត្តន៍ឱ្យបានត្រឹមត្រូវ និងត្រូវប្រកាន់ភ្ជាប់ នូវគោលការណ៍ជាមូលដ្ឋាន សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន។ ដឹកនាំល្អត្រូវគិតគូរខាងអាកប្បកិរិយា ពាក្យសម្តីសុភាពរាបសារ ចាស់ទុំនយោបាយ តែត្រូវម៉ឺងម៉ាត់ខាងគោលជំហរ។ អ្នកដឹកនាំត្រូវធ្វើភាពជាគម្រូ ដល់អ្នកដែលនៅក្រោមការដឹកនាំរបស់យើង ក្នុងនោះគម្រូអនុវត្តន៍ដីកាច្បាប់ ក្នុងជីវភាពរស់នៅ ក្នុងការងារសាមគ្គីភាពឯកភាពផ្ទៃក្នុង និងគោរពអង្គការវិន័យរបស់បក្ស។

សម្តេចបានបន្តទៀតថា ការដឹកនាំល្អ ត្រូវគោរព និងអនុវត្តន៍ឱ្យបានត្រឹមត្រូវ របបធ្វើការ ងាររបស់គណបក្ស នោះគឺប្រជុំសន្និបាត ចុះមូលដ្ឋាន ត្រួតពិនិត្យ រៀនសូត្រ រាយការណ៍ និងសុំយោបល់ ហើយត្រូវចងចាំថា សូមកុំមើលរំលងរបបមួយណាឱ្យសោះ ។
សម្តេចបានអំពាវនាវឲ្យសមាជិក សមាជិកាទាំងអស់ត្រូវ ១.ត្រូវផ្តោតការយកចិត្តទុកដាក់ បន្តអនុវត្តដំណើរការកែទម្រង់ដោយឆន្ទៈមុតស្រួច ត្រូវ ខិតខំកសាងខ្លួន គោរព ស្រឡាញ់ បម្រើ ប្រជាជន និង ប្រទេសជាតិដោយ ឥត លក្ខណ ,ស្រុះដៃគ្នា និង ធ្វើឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ប្រកាន់ភ្ជាប់នូវបាវនា “កែទម្រង់ខាងក្នុង បង្កើន មិត្តខាងក្រៅ ដោយស្មារតី ឯករាជ្យ និងអប់រំ ពង្រឹង ដល់មន្រ្តី ដឹកនាំ គណបក្សនៅគ្រប់ថ្នាក់ អនុវត្តតាម អភិក្រម ឆ្លុះកញ្ចក់ មុជទឹក ដុះក្អែល ព្យាបាល និងវៈកាត់ ។ ២. រួមគ្នាអនុវត្តឲ្យបាននូវយុទ្ធសាស្រ្តបញ្ចុកោណដំណាក់កាលទី១ ដើម្បីសម្រេចឲ្យបានស្របតាមការវិវត្តរបស់ពិភពលោកបច្ចុប្បន្ន នៃការរីកចម្រើន បច្ចេកវិទ្យាឌីជីថល ដែលជាគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជាក្នុងការកសាងប្រទេសចាប់ពីឆ្នាំ ២០២៣-២០២៨ បានដាក់ចេញក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ ២០២៣កន្លងទៅនេះ ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង