ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ACU ៖ បើកវគ្គបណ្តុះបណ្តាល «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ »

46

 

ភ្នំពេញ ៖ ការបើកវគ្គបណ្តុះបណ្តាលថ្ងៃទី១ «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ » ជូនបេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌមន្ត្រីរាជការស៊ីវិល អ.ប.ព. ឆ្នាំ២០២៣ សិក្សាដោយផ្ទាល់ចំនួន ៣០០នាក់ (រួមទាំងព្រះសង្ឈ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. នៅព្រឹកថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំធំ នៃអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.)។

ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល ១ថ្ងៃពេញ ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពី ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ លិខិបទដ្ឋានគតិយុត្តពាក់ព័ន្ធការប្រឆាំងអំពើពុករលួយ វាក្យសព្ទគតិយុត្តជាភាសាបរទេស និងទ្រឹស្តីបច្ចេកទេស ក្នុងការប្រើប្រាស់ កុំព្យូទ័រ សម្រាប់កិច្ចការរដ្ឋបាល ជូនដល់បេក្ខជនដែលបានដាក់ពាក្យប្រឡងក្របខណ្ឌ អ.ប.ព. ឆ្នាំ២០២៣ និងសាធារណជនដែលចង់ស្វែងសិក្សាបន្ថែម ។

សូមរំលឹកថា វគ្គបណ្ដុះបណ្ដាលនេះទទួលបានការធ្វើបទឧទ្ទេសនាមពី ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធាន អ.ប.ព. ឯកឧត្តម អ៊ឹម ឧត្តម និងលោកស្រី អ៊ូ ស៊ីថា ឧបការី នៃអ.ប.ព. ៕

 

អត្ថបទដែលជាប់ទាក់ទង