ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមក្មេងៗបង្កអនាធិបតេយ្យ ក្នុងមូលដ្ឋានចំនួន៤៦នាក់ត្រូវបាននាំខ្លួនមកសម្រាក សាកសួរនៅបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

39

បាត់ដំបង ៖ យុវជនប្រុស ស្រីចំនួន៤៦នាក់ត្រូវបានសមត្ថកិច្ចនគរបាលនាំមកសម្រា កពេញមួយរាត្រីនៅស្នងការដ្ឋានន គរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រុមទីទុយរាត្រីចរ ប្រមូលផ្តុំគ្នា ជាក្រុមយាត្រាយ៉ាងអនាធិបតេយ្យ ពពាក់ពពូននៅក្នុងក្រុងបាត់ដំបង។

កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វេីឡេីងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៣កន្លងទៅនេះនិង ដោយមានការសម្របសម្រួលលេីនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ ។

នាវេលាយប់ថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង០២និង៣៧នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែន ក្នុងនោះលោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនេីង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ ០១ ករណី និងបានធ្វេីការនាំខ្លួនប្អូនៗទាំងនោះចំនួន៤៦ នាក់ មកកាន់ស្នងការដ្ឋានដេីម្បីសាកសួរ ខណៈដែលក្មេងៗទាំងនេះ ប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនតាមទីសាធារណៈ។

ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាកនៅបរិវេណស្នងការដ្ឋាននិងសាកសួរ ក្នុងចំណោមប្អូនៗទាំងនោះ មានខ្លះបេីកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូ រកសេវាប្រេីប្រាស់គ្រឿងញៀន និង ខ្លះទៀតប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង ។

ក្រោយការសាកសួរសមត្ថកិច្ចបានធ្វេីតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងនោះមាន ប្អូនៗចំនួន ១៥ នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។

ចំពោះប្អូនៗដែលមានផ្ទុកសារធាតុញៀនសមត្ថកិច្ចនិងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ចំណែកប្អូនៗដែលជិះម៉ូតូបង្កភាពអនាណាធិបតេយ្យ និង ខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត និង ប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វេីការអប់រំឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ ចំនួន ២២ គ្រឿង។

បច្ចុប្បន្នការិយាល័យជំនាញកំពុងចាត់ការបន្តតាមនីតិវិធី ជាមួយនេះសមត្ថកិច្ចនៅតែបន្តអនុត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម ហេីយសូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មេីស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕

Processed with Rookie Cam
Processed with Rookie Cam

អត្ថបទដែលជាប់ទាក់ទង