ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងលោក ឃួង ស្រេង បាននាំយកអំណោយមនុស្សធម៌ ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយសារ លង់ទឹកចំនួន៣នាក់ ស្មើរ៣គ្រួសារ នៅខណ្ឌព្រែកព្នៅ

116

ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានចាត់តំណាង ឱ្យលោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះដោយ សារលង់ទឹកចំនួន៣នាក់ ស្មើរ៣គ្រួសារ នៅថ្ងៃអង្គារ៏៤រោច ខែភទ្របទ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនិងថ្ងៃទី០៣ តុលា ឆ្នាំ២០២៣ ។

សូមបញ្ជាក់ថា៖ ហេតុការណ៍បានកើត ឡើងកាលពីវេលាម៉ោង១៧:០០នាទីល្ងាចថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅក្នុងស្រះចិញ្ចឹមត្រី ចំណុចផ្លូវបេតុង ភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ជនរងគ្រោះទាំង៣មានឈ្មោះរួមមាន៖ ១. ឈ្មោះ ជូ គីនីន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។ ២. ឈ្មោះ ជូ តារា ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។៣. ឈ្មោះ ចំរ៉ុង សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិសំរោងជើង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនោះ លោក នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានពាំនាំនូវការសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខពី លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះហេតុការណ៍ដ៏អកុសល ដែលបណ្តាលឱ្យបាត់បង់ជីវិតជនរងគ្រោះរហូតដល់ទៅ៣នាក់ ។

លោកក៏សូមឱ្យក្រុមគ្រួសារនៃសពទាំងអស់ មេត្តាកាត់ចិត្ត កុំអស់សង្ឃឹម ត្រូវពង្រឹងស្មារតីឡើងវិញ គិតគូរពីកូនចៅដែលនៅរស់ និងបន្តខិតខំប្រឹងប្រែងប្រកបរបររកទទួលទាន ដើម្បីចិញ្ចឹមជីវិតជាបន្តទៀត ព្រមទាំងសូមឧទ្ទិសបួងសួងចំពោះវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំងអស់ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
អំណោយមនុស្សធម៌ដែលនាំយកមកផ្តល់ជូន ក្នុងមួយគ្រួសារៗ ទទួលបាន៖អង្ករ សុខភាព ទឹកបរិសុទ្ធឱរ៉ាល់ សម្ភារៈប្រើប្រាស់មួយចំនួនធំ និងថវិកាចំនួន១លានរៀលផងដែរ ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង