ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាតទៅវិញទៅមក ក្នុងបណ្តាប្រទេសអាស៊ាន

28

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៤ខែតុលាឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតទៅវិញទៅមកក្នុងបណ្តាប្រទេសអាស៊ាន
(The ASEAN Authorized Economic Operators Mutual Recognition Arrangement – AAMRA)។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា រដ្ឋបាលគយនៃបណ្ដាប្រទេសជាសមាជិកនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) បានចុះហត្ថលេខាទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត
tomiun (The ASEAN Authorized Economic Operator Mutual RecognitionArrangement – AAMRA) កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។

AAMRA គឺជាការព្រមព្រៀងមួយគ្មានចំណងគតិយុត្តដើម្បីទទួលស្គាល់កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច
បានទទួលការអនុញ្ញាតទៅវិញទៅមកក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។ ការព្រមព្រៀងនេះបាន
ផ្តល់កិច្ចសម្រួលពាណិជ្ជកម្មបន្ថែមជូនធុរជន ដែលត្រូវបានទទួលស្គាល់ថាជាប្រតិបត្តិករសេដ្ឋកិច្ចបាន ទទួលការអនុញ្ញាតក្នុងបណ្តាប្រទេសអាស៊ាន ស្របតាមស្តង់ដារក្របខណ្ឌសុវត្ថិភាពរបស់អង្គការគយ ពិភពលោក (The World Customs Organisation SAFE Framework of Standards to Secure and Facilitate Global Trade – SAFE Framework) ព្រមទាំងរួមចំណែកបង្កើនសន្តិសុខនិងសុវត្ថិ ភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់សាកល។

កន្លងមក អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអនុវត្តប្រកបដោយជោគជ័យនូវយន្តការ លើកទឹកចិត្តធុរជនល្អបំផុត ដើម្បីផ្ដល់ការលើកទឹកចិត្តតាមរូបភាពផ្សេងៗដល់ធុរជនជាអ្នកនាំចេញ – អ្នកនាំចូល ដែលមានកម្រិតអនុលោមភាពខ្ពស់បំផុត ជាគំរូដល់ធុរជនផ្សេងទៀតនិងជាការចូលរួមលើក កម្ពស់សីលធម៌សារពើពន្ធក្នុងសង្គមធុរកិច្ចកម្ពុជា។
យន្តការនេះត្រូវបានដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០១៣ និងត្រូវបានកំណត់ជាជំហានដំបូង នៃការអនុវត្តកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច បានទទួលការអនុញ្ញាតពេញលេញមួយស្របតាមឧត្តមវានុវត្តអន្តរជាតិ។ រហូតមកដល់ពេលនេះមានក្រុមហ៊ុនចំនួន ៤៩ កំពុងទទួល បានការលើកទឹកចិត្តនានាក្នុងការបំពេញបែបបទគយ និងមានក្រុមហ៊ុនមួយចំនួនទៀតកំពុងដាក់ពាក្យ ស្នើសុំវិញ្ញាបនបត្រប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត។

កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច​ បានទទួលការអនុញ្ញាតត្រូវបាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រកាស ដាក់ឱ្យអនុវត្តកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។ ក្រុមហ៊ុននានា ដែលបានបំពេញត្រប់លក្ខណៈវិនិច្ឆ័យ ដែលបានកំណត់អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រនៅ អង្គភាពប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាតនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង