ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនបុរសម្នាក់ ទៅឃុំខ្លួននៅពន្ធនាគារ ករណីបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់

40

កំពង់ចាម ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម បានឱ្យដឹងថា នៅថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម បាននាំឈ្មោះ សយ ផានិត ហៅម៉ាប់ ភេទ ប្រុស អាយុ ៣២ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ តាលៃ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម យកទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ចាម តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ ១៨៩០ ឃ .ខ ចុះថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៣ របស់សាលាដំបូងខេត្តកំពង់ចាម ចេញដោយ ឯកឧត្តម សួស ឡា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម ពីបទ បើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់ ( ប្រជល់មាន់តាមអនឡាញភ្នាល់ដាក់ប្រាក់ ) ប្រព្រឹត្តកាលពីថ្ងៃទី២៩ ខែ កញ្ញា ឆ្នាំ ២០២៣ នៅចំណុចភូមិតាមាស ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕

អត្ថបទដែលជាប់ទាក់ទង