ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តំណាងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន៧បញ្ហា

88

 

ភ្នំពេញ ៖ តំណាងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ បានស្នើសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយចំនួន៧បញ្ហា ដែលមានទាំងពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ការផ្តល់សេវាលើការធ្វើប៉ាស័្ពរ ដែលមានភាពមិនប្រក្រតីមួយចំនួន, ការផ្តល់ទឹកស្អាត និងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

ការស្នើឡើងនេះបានធ្វើឡើង ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី កែវ សុខពិសី អភិបាលរងរាជធានីតំណាង ឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅភោជនីយដ្ឋាន Modern5 ខណ្ឌឬស្សីកែវ ។

ប្រជាពលរដ្ឋរស់នៅសង្កាត់ទួលសង្កែទី២ ចំនួន៦៦គ្រួសារ ស្នើឲ្យអាជ្ញាធរ ពន្លឿនការផ្តល់កម្មសិទ្ធិដីធ្លី ក្រោយការវាស់វែងកំណត់ព្រំដីយូរខែហើយ និងការសុំដកបង្គោលភ្លើងលើផ្លូវលេខ១០៣; សូមកែសម្រួលលើការផ្តល់សេវាធ្វើប៉ាស័្ពរ ដែលមានភាពមិនប្រក្រតីមួយចំនួន, ការសុំផ្តល់សេវាទឹកស្អាត ; សុំឲ្យស្ថាប័នពាក់ព័ន្ធកំណត់ច្រាំងទន្លេនិងផ្លូវឲ្យបានច្បាស់ ក្រោយពីសម្រេចឲ្យពលរដ្ឋចុះដីធ្លី ជាប្រព័ន្ធនិងការសុំដាក់បង្គោលភ្លើងបំភ្លឺសាធារណៈជាដើម។

លោកស្រី កែវ សុខពិសី បានលើកឡើងថា៖ វេទិកានេះ មានប្រជាពលរដ្ឋលើកឡើងជាសំណើរនិងសំណូមពរដោយផ្ទាល់មាត់ ចំនួន២នាក់ ស្មើនឹង៧បញ្ហានិងសំណើរជាលាយលក្ខណ៍អក្សរចំនួន៦៦ច្បាប់ ហើយរាល់សំណើរនិងសំណូម ដោយផ្ទាល់មាត់នេះ ត្រូវបានស្រាយបំភ្លឺរួចរាល់និងបន្តតាមដានពីវឌ្ឍនៈភាពបន្តទៀត ។ ចំពោះសំណើរជាលាយលក្ខណ៍អក្សររទាំង៦៦ច្បាប់ ក្រុមការងារនឹងប្រជុំពិ
ភាក្សាពិនិត្យលទ្ធភាព ដាក់ចូលក្នុងគម្រោងអភិវឌ្ឍន៍៣ឆ្នាំរំកិល។

ពាក់ព័ន្ធនិងសំណើរនិងសំណូមពរដោយផ្ទាល់មាត់ខាងលើនេះ លោកស្រី កែវ សុខពិសី និងអាជ្ញាធរខណ្ឌ ព្រមទាំងមន្ទីរជំនាញពាក់ព័ន្ធ បានដោះស្រាយនិងបំភ្លឺថា ដីធ្លីប្រជាពលរដ្ឋនៅសង្កាត់ទួលសង្កែទី២ ៦៦គ្រួសារ គឺជាការចុះវាស់វែង កំណត់ព្រំដី ដែលប៉ះពាល់ប្រឡាយនិងផ្លូវ ក្រោយពីកំណត់ហើយត្រូវឆ្លងស្ថាប័នជំនាញពាក់ព័ន្ធ ទើបសម្រេចផ្តល់កម្មសិទ្ធិជូន។ ចំពោះការផ្តល់សេវាធ្វើប៉ាស័្ពរ នៅអ៊ីអន២នោះ គឺគេមានបារ៉ែម កំណត់តម្លៃត្រឹមត្រូវហើយ។ ចំពោះការស្នើសុំផ្សេងៗទៀតនោះ អាជ្ញាធរនឹងដោះស្រាយជូនជាបន្តបន្ទាប់ទៀត ពោលគឺមិនទុកចោលនោះទេ។

លោក ម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថា៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ធ្វើឡើងដើម្បីបញ្ជាក់ឲ្យប្រជាពលរដ្ឋ បានដឹងពីសមិទ្ធិផលដែលសម្រេចបាន និងបញ្ហាប្រឈម ជាមួយនឹងការប្រាប់ពីស្ថានភាពហិរញ្ញវត្ថុរបស់រដ្ឋបាលរាជធានីភ្នំពេញ និងស្តាប់ពីសំណើរនិងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយសំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រងរាជធានីភ្នំពេញ កាន់តែល្អប្រសើរ តាមរយៈការចូលរួមពីប្រជាពលរដ្ឋ ៕

អត្ថបទដែលជាប់ទាក់ទង