ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ករណីទំនាស់វាយគា្ន រវាងសិស្ស និងសិស្ស នៃសាលាសុវណ្ណភូមិ សាខាទី១៤ សមត្ថកិច្ចខណ្ឌប្ញស្សីកែវ អញ្ជើញអាណាព្យាបាលសិស្សទាំង២ មកសម្របសម្រួល និងធើ្វកិច្ចសន្យា

38

ភ្នំពេញ ៖ ក្រោយករណីបង្ហោះរូបភាពវីដេអូ មានករណីទំនាស់វាយគា្ន រវាងសិស្ស និងសិស្ស នៃសាលាសុវណ្ណភូមិ សាខាទី១៤ ចូលក្នុងផេកប្រត្តិកម្មរហ័ស ថៃ្ងទី២១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១២:៣០នាទី សមត្ថកិច្ចខណ្ឌប្ញស្សីកែវ បានអញ្ជើញអាណាព្យាបាលសិស្សទាំង២ មកចូលខ្លួន ដើម្បីសម្របសម្រួល និងធើ្វកិច្ចសន្យា ពុំមានការគុំគួន និងបញ្ឈប់ចេញជាសារសំលេងឌឺដងគ្នា និងរាប់អានគ្នាជាមិត្តភក្រ្ត័ឡើងវិញ។

ជនរងគ្រោះឈ្មោះ អៀង សុម៉ាវតី្ត ភេទស្រី អាយុ១៣ឆាំ្ន សិស្សសាលាសុវណ្ណភូមិសាខាទី១៤ មានទីលំនៅ ផ្ទះE១៥០ ក្រុម៣ ភូមិឃាំ្លងសាំង សង្កាត់ឫស្សីកែវ ខណ្ឧឫស្សីកែវ (ពុំមានរងរបួសសា្នម) ។

សិស្សបង្ករឈ្មោះ ឌន សាតស្រីពីន ភេទស្រី អាយុ១៤ឆាំ្ន សិស្សសាលាសុវណ្ណភូមិ សាខាទី១៤ មានទីលំនៅផ្ទះ១ ផ្លូវ៩០៧ ភូមិបឹងសាឡាង សងា្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

*ករណីទំនាស់វាយគា្ននេះ ក្នុងសាលាសុវណ្ណភូមិ សាខាទី១៤ នៅចំណុចបណ្តោយផ្លូវលេខ៩០៧ ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ ។

នៅថៃ្ងទី២១ ខែតុលា ឆាំ្ន២០២៣ វេលាម៉ោង១២:៣០នាទី នៅសាលារៀនសុវណ្ណភូមិ សាខាទី១៤ មានសិស្សស្រីរៀនថ្នាក់ទី៩ខ មានទំនាស់គ្នា មូលហេតុដោយសារភាគីបង្ក ខឹងជនរងគ្រោះ រឿងនិយាយដើមខ្លួនថាលោកនាយកសាលាអោយចេញរៀនមុនម៉ោងហើយត្រូវនាយកសាលា ហៅទៅស្តីអោយ និងធ្វើកិច្ចសន្យាទើបជនបង្ក ខឹងវាយលើជនរងគ្រោះ ត្រូវបានមិត្តភក្រ្ត័ថតវីឌីអូ បាញ់អោយហើយជនបង្កបានយកវីឌីអូ ទៅផុសក្នុងសង្គមហ្វេសប៊ុក បន្ទាប់ពីឃើញវីឌីអូ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ វេលាមោង១៦:០០នាទី សមត្ថកិច្ចបានកោះហៅភាគីទាំងសងខាង មកប៉ុស្តិ៍ទួលសង្កែ១ ធ្វើការសួរនាំ ។ ភាគីទាំងពីរ សំណូមពរមកសមត្ថកិច្ចសម្រមសម្រួលគ្នា ដោយដោយយល់ថា ជាក្មេងៗមិនទាន់មានការយល់ដឹង ត្រូវការអប់រំរៀនសូត្រ ទើបភាគីជនរងគ្រោះ អោយភាគីបង្ក ថតឡាយវីដេអូ សុំទោសជាសាធារណៈ និងធើ្វកិច្ចសន្យា ពុំមានការគុំគួន និងបញ្ឈប់ចេញជាសារសំលេងឌឺដងគ្នា និងរាប់អានគ្នាជាមិត្តភក្រ្ត័ឡើងវិញ។

អត្ថបទដែលជាប់ទាក់ទង