ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ម្នាក់ក្នុងហេតុការណ៍ករណីអគ្គិភ័យ កើតនៅចំណុចផ្ទះលេខ ១៣១ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១

104

 

ភ្នំពេញ ៖ នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣វេលាម៉ោង ១២: ០០ ស្ថិតនៅចំណុច ផ្ទះលេខ ១៣១ ក្រុមទី៥ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីអគ្គីភ័យមួយបានកើតឡើង បណ្តាលឱ្យ ឆេះផ្ទះមួយខ្នង ធ្វើអំពីថ្មក្រោម ឈើលើ ដែលមានទំហំ(៥×១០) និងបណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ ។

នៅក្នុងហេតុការណ៍នោះ កម្លាំងអន្តរាគមន៍ រថយន្ត អគ្គីភ័យ បានប្រើប្រាស់ រថយន្តសរុបចំនួន១៤ គ្រឿង និងបាញ់ពន្លត់ អស់ ១០គ្រឿង តាមប្រភពពត៌មានពីលោកប្រធានភូមិ បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ គី ប៊ុនស៊ាន ភេទ ប្រុស អាយុ ៦៨ ឆ្នាំ ជនជាតិខ្មែរ ។

តាមឲ្យពីម្ចាស់ផ្ទះជាឪពុក កូនពៅគាត់បែកថ្នាំបានធ្វើការដុតផ្ទះដោយចងទ្វាជាប់ ទើបបណ្តាលឲ្យមានការឆាបឆេះខ្លាំង គឺបានឆាបឆេះអស់ទាំងស្រុង និងបណ្តាលមានអ្នកស្លាប់មួយនាក់ ឈ្មោះ គី ប៊ុនសែន ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរ នៅផ្ទះ ត្រូវជាកូនប្រុសពៅ របស់គាត់៕

អត្ថបទដែលជាប់ទាក់ទង