ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនអនាមិកបាន ប្រើប្រាស់Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងបណ្ដាញតេឡេក្រាម(Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ

109

 

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃសៅរ៍ទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងថា មានជនអនាមិកបាន ប្រើប្រាស់Profile ក្លែងបន្លំជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ ក្នុងបណ្ដាញតេឡេក្រាម(Telegram) ក្នុងរូបភាពឆបោក ដោយក្លែងបន្លំឈ្មោះ និងរូបភាពរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ។

បណ្តាញតេឡេក្រាម(Telegram) ពិតរបស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញមានបង្ហាញលេខទូរស័ព្ទ 012 849 666 ។
អាស្រ័យហេតុនេះ សូមសាធារណជនឈប់ចាញ់បោក និងឈប់ទាក់ទងជាមួយនឹង តេឡេក្រាម(Telegram) ក្លែងក្លាយដូច មានក្នុងសេចក្តីជូនដំណឹងនេះ ដោយឈប់ផ្ញើឬវេរប្រាក់ទៅជនអនាមិកនេះ។ រដ្ឋបាលរាជធានីភ្នំពេញ សូមស្នើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ និងសាធារណជនដែលបានចាញ់បោកជនអនាមិកនេះ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ជាធរមានលើជនអនាមិកនេះជាបន្ទាន់៕

អត្ថបទដែលជាប់ទាក់ទង