ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“ស្តេចត្រីរាជញី ទម្ងន់១៦៣ គីឡូក្រាម ឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ចាប់បាននៅគល់ស្ពានគីហ្សូណា ខេត្តត្បូងឃ្មុំ”

30

 

ខេត្តត្បូងឃ្មុំ ៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ លោក សយ ស៑ាងហុង នាយផ្នែករដ្ឋបាលជលផលត្បូងឃ្មុំ និងមន្ត្រីខណ្ឌ បានចូលរួមជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប (IFreDI) នៃរដ្ឋបាលជលផល នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ យោធាភូមិភាគ២ ប្រជាពលរដ្ឋ និងក្រុមការងារអច្ឆរិយៈភាពនៃទន្លេមេគង្គ (Wonder of the Mekong) បានចូលរួមលែងត្រីរាជញីមួយក្បាលមានទំងន់ ១៦៣គីឡូក្រាម ប្រវែងដងខ្លួន ២,២៥ម៉ែត្រ ដែលចាប់បានដោយអ្នកនេសាទ ឈ្មោះ ស៊េន យ៉ាក់កូប រស់នៅភូមិព្រែកតូច ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ម្សិលមិញ។

ត្រីរាជញីនេះ មានឈ្មោះ “នារីរ័ត្នត្បូងឃ្មុំ” ត្រូវបានក្រុមការងារបំពាក់ស្លាក ដើម្បីតាមដានចរាចរផ្លាស់ទីរបស់ត្រី។
ជំនួសមុខឲ្យក្រុមការងារជលផល ជាបឋមខណ្ឌរដ្ឋបាលជលផលត្បូងឃ្មុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ស៊េន យ៉ាក់កូប និងប្រជាពលរដ្ឋភូមិព្រែកតូច ដែលបានរាយការណ៍ជូនរដ្ឋបាលជលផល និងបានចូលរួមលែង អភិរក្សត្រីរាជកម្រនេះចូលទៅក្នុងទន្លេវិញ៕

អត្ថបទដែលជាប់ទាក់ទង