ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាវុធហត្ថ ចាប់ឈើអារជ្រុងលេខ១ជា១០០កំណាត់ ដែលឈ្មួញលាក់នៅឃុំអូរគ្រៀង

487

ខេត្តក្រចេះ:ទីតាំស្តុកឈើជាច្រើនប្រភេទ មានឈើលេខ១លាំងឃ្លុំ ជាច្រើនរាប់សឹបដុំ នៅកណ្តាលព្រៃ ស្ថិតនៅចំណុចភូមិ អូរព្រះ ឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ បានចាប់ឈើជាច្រើនដុំកាលល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ឈើបង្ក្រាបបាន ជាឈើប្រភេទលេខ១ចំនួន១០០ដុំ ដែលមានមុខកាត់ចាប់ពី30គុណ35 ប្រវែងចាប់ពី2,5ម៉ែត្ររហូតដល4ម៉ែត្រ និងបង្ក្រាបបានរថយន្ដសាំយ៉ុងមួយគ្រឿង ដឹកឈេី ពេញរថយន្ដ បេីកយកទៅប្រគល់ជូន ឲ្យជំនាញរដ្ឋបាលព្រៃឈើនៅជិតនោះផងដែរ ។ ចំណែកគំនរឈើចំនួន១០០ដុំនោះ នៅព្រឹកថ្ងៃទី២២មិថុនា ទេីបសមត្ថកិច្ចយកឡានស្ទូច មកស្ទូចដឹកឈើប្រគល់ជូនជំនាញតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង