ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹត្តិការណ៍រូបូតតិក កម្ពុជាត្រូវបានបញ្ចប់ បញ្ជាក់ថា ខ្មែរពិតជាធ្វើបាន

28

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាភិបាល STEM CAMBODIA និងលោក Dominic Williams អគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានចូលរួមជា
គណៈអធិបតីក្នុងពិធីបិទព្រឹត្តការណ៍រូបូតតិកកម្ពុជា ឆ្នាំ២០២៣ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នេះ ដែលរៀបចំឡើងដោយអង្គការពិពណ៌វិទ្យាសាស្ត្រ (STEMOC) និងមានការគាំទ្រសហការពី ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ដែលបានរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៌សន្និបាតកោះពេជ្រ។

ថ្លែងនៅក្នុងអង្គពិធីឯកឧត្តម បណ្ឌិតរដ្ឋមន្ត្រី បានធ្វើការសម្តែងនូវអំណរគុណដល់បណ្តាដៃគូទាំងអស់ ជាពិសេសសាលារៀនសាធារណៈ និងឯកជន ដែលបានចូលរួមបង្ហាញពីសមត្ថភាពក្នុងការបង្កើតរូបូតតិក ដើម្បីធ្វើការប្រកួតប្រជែង ក៏ដូចជាបានបង្ហាញនូវសមត្ថភាពរបស់សិស្សានុសិស្សទាំងក្នុងប្រទេស និងសកលលោកឱ្យបានដឹងថាខ្មែរធ្វើបាន និងការផ្តល់អនុសាសន៍ណែនាំឱ្យធ្វើការខិតខំប្រឹងប្រែងបន្តទៀតក្នុងការបង្កើតបច្ចេកវិទ្យាថ្មី និងស្របតាមស្តង់ដាអន្តរជាតិ និងអាចបង្កើនសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងជាតំណាងរូបូតតិកនៅលើឆាកអន្តរជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានធ្វើការគាំទ្រ និងថ្លែងអំណរគុណដល់ស្ថានទូតអង់គ្លេសដែលបានជួយឧបត្ថម្ភរៀបចំកម្មវិធី “ONE STEM ONE SCHOOL” និងជាពិសេសជាងនេះទៅទៀតនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើជម្រុញបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យបរិស្ថានឱ្យបានទូលំទូលាយបន្ថែមទៀតនាពេលខាងមុខរវាងក្រសួងបរិស្ថាន និងស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានទស្សនាស្តង់ពិពណ៌រូបូតតិក និងបច្ចេកវិទ្យាផ្សេងៗ ដែលបានផលិតដោយសិស្សានុ សិស្សតាមសាលានីមួយៗផងដែរ៕ ដោយ. សំរិត

អត្ថបទដែលជាប់ទាក់ទង