ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា បានសម្រេចឲ្យប្រើប្រាស់ Logo ថ្មីដែលមានរូបសម្តេចទាំងបី សម្រាប់ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា ឆ្នាំ ២០២៤ ខាងមុខនេះ

42

 

រាជធានីភ្នំពេញ ៖ ខុទ្ទកាល័យនៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣ បានចេញលិខិតមួយដោយជម្រាបជូន
ឯកឧត្តម លោកជំទាវប្រធាន គណៈកម្មាធិការគណបក្សរាជធានី ខេត្ត និងក្រសួង ស្ថាប័នទាំងអស់ មេត្តាជ្រាបថាៈ សម្រាប់ការប្រារព្ធ ខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករាខាងមុខនេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មធិការកណ្តាល បានសម្រេចឱ្យប្រើប្រាស់ Logo ថ្មីដែលមានរូបសម្តេចទាំងបី ដូចជូនភ្ជាប់ជាមួយ។ រូបសម្ដេចទាំងបី ខាងលើនេះក៏ត្រូវបន្តប្រើប្រាស់ទៅមុខទៀតសម្រាប់ការឃោសនាបោះឆ្នោត ទាំងសកល និងអសកលផងដែរ ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវប្រធាន មេត្តាជ្រាប និងចាត់ចែងផលិតប្រើប្រាស់ ឱ្យបានទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង