ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសជាប្តីប្រេីប្រាស់គ្រឿងញៀន ហួសកម្រិត យកកាំបិតកាប់និងអារកប្រពន្ធខ្លួនឯង ឱ្យរងរបួស​ពេលនេះត្រូវបានឃាត់ខ្លួន អនុវត្តតាមច្បាប់

24

បាត់ដំបង ៖ កាលពីយប់ថ្ងៃទី១៥ខែធ្នូ ឆ្នាំ២០២៣ វេ​លាម៉ោងប្រមា​ណ០២និង៥០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៦ខែ​ធ្នូឆ្នាំ២០២៣ នៅចំណុចភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីហិង្សាក្នុងគ្រួសារ(ហិង្សាដោ​យ​ចេត នាមានស្ថានទម្ងន់ទោសប្រេីប្រាស់កាំបិតដែកកែឆ្នៃ) កើតឡើងចំនួន ០១លើក ប្រព្រឹត្តដោយជនសង្ស័យឈ្មោះ ផៃ ហុីង ភេទប្រុស អាយុ ៣៥ឆ្នាំមានទីលំ នៅភូមិអូរដា ឃុំបួរ ស្រុកភ្នំព្រឹក ខខេត្តបាត់ដំបងបានយកកាំបិតចាក់ និង អារក ទៅលើជនងគ្រោះ ឈ្មោះ​ អេង ធី ភេទ ស្រី អាយុ ២៥ឆ្នាំរស់នៅជា មួយគ្នា(ត្រូវជាប្រពន្ធ) មុខរបរធ្វេីចំការ​បណ្តាលឱ្យរងបួសត្រង់បំពង់កហូរឈាម ដួលទៅនឹងកន្លែងហើយភ្លាមៗត្រូវបានសាច់ញាតិបញ្ជូនទៅកាន់មន្ទីរពេទ្យមណ្ឌលសុខខ ភាពឃុំបួរដេីម្បីសង្រ្គោះជីវិត​ រីឯជនបង្កបានគេចខ្លួនពីកន្លែងកើតហេតុ ។

ភ្លាមៗសមត្ថកិច្ចទទួលបានព័ត៌មាន​នេះ​ និងស្របតាម​យោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកឧត្តមសេនីយ៍ត្រី​ លឹម​ ពុទ្ធីឡា​ ស្នងការរងផែនការងារនគរ​បាល​ព្រហ្មទ័ណ្ឌ​ លោកវរសេនីយ៍​ទោ​ ហេង​ បារាំង​ អធិការនគរបាលស្រុកភ្នំព្រឹក​ បានដឹកនាំកម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៌រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលដ្ឋបាលបួរ ចុះធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួន ជន​សង្ស័យខាងលើ នាំខ្លួនយកមក​សាកសួរនៅប៉ុស្តិ៍ន គរបាលរដ្ឋបា​ល បួរ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០​២៣វេលាម៉ោង​០៩និង​០០នាទីព្រឹក។

ក្រោយពេលសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព យកកាំបិតកែឆ្នៃដងដែកចាក់ និង អារក ទៅលើជនរងគ្រោះជាប្រពន្ធប្រាកដ​មែន ដែលមូលហេតុគឺដោយ សារតែខ្លួនប្រើប្រាស់គ្រឿងញៀនហួសកម្រិត(បែកថ្នាំ)។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើសមត្ថកិច្ចបាន​រៀបចំកសា​ង​សំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការតាមនីតិវិធី ច្បាប់៕

អត្ថបទដែលជាប់ទាក់ទង