ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិភ័យឆេះ រោងចក្រផលិតអំពូលភ្លើង ជ័នធឺប្រាយធីង

75

ភ្នំពេញ៖ នៅវេលាម៉ោង ១៨:២០នាទី ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះ រោងចក្រផលិតអំពូលភ្លើង ជ័នធឺប្រាយធីង(Jaunty Brighting) ១កន្លែងដែលមានទីតាំងនៅ ភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រោងចក្រឈ្មោះ ជរ័ធីប្រាយធីង Jaunty Brighting
ផលិត: សម្ភារៈ អគ្គីសនី ដែលមានម្ចាស់ជនជាតិចិន
មានចំនួនអាគាររោងចក្រ ៣អាគារ។ ដោយមូលហេតុមិនទាន់ដឹង ខណៈពេលសមត្ថកិច្ចកំពុងស្រាវជ្រាវ ហើយ
ខូចខាតសម្ភារ ១អាគារ ទំហំ(20×30)

រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន:
-រថយន្តការិ.អគ្គិភ័យរបស់ស្នងការ: ចំនួន ១៩គ្រឿង ។
-រថយន្តអគ្គីភយ័ ង៧០ : ៤គ្រឿង
-រថយន្តអគ្គីភយ័កាណាឌីយ៉ា :1គ្រឿង
-រថយន្តអគ្គីភយ័ OCIC : 5គ្រឿង
-នៅវេលាម៉ោង 19:30នាទី បានគ្រប់គ្រងស្ថានភាពបាន១០០% ៕

អត្ថបទដែលជាប់ទាក់ទង