ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ ឯកជន ចំនួន ៣៧ក្រុមហ៊ុន ត្រូវបានបញ្ចប់សុពលភាពមិន បន្តធ្វើអាជីវកម្មតទៅទៀត ខណៈក្រុមហ៊ុន ៩ទៀត យឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពល ភាព

65

ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពី
ការបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន ៣៧ក្រុមហ៊ុន ។
យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថាមានក្រុមហ៊ុនដឹកអ្នកដំណើរ ចំនួន ៣៧ ក្រុមហ៊ុន មិនបានមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស លើសរយៈពេល ២ឆ្នាំ ដូចមានរាយនាមខាងក្រោម៖ ទី ១. ស៊ីអេធីខេមបូឌាអេស៊ាត្រាវែល ។ ២. ខេ អេស អូ ត្រេនស្ថិត ។ ៣. វឌ្ឍន៍ សុភាព ត្រេនស្ថិត
។ ៤. ផានអ្វីម៉ិច។ ៥. ថោង ស៊ីង ស៊ីង ឌីវេឡុបម៉ិន ហូលនឹង។ ៦. ពន្លឺអង្គរខ្មែរដឹកជញ្ជូន
៧. លាំង យូអេស អិចប្រេស។ ៨. (កម្ពុជា) អង្គរ ខូអិលធីឌី ។ ៩. អង្គរមង្គលមានជ័យ ។
១០. ខេមបូត្រា អិចប្រេស ។ ១១. ហ្គោលដេនបាយ័ន អ៊ិចប្រេស ។ ១២. ប្ដីបីស ត្រេនស្ថិត ។ ១៣. អេ សា វីន អ៊ីឡាយអិន ។ ១៤. ប្រេន ស៊ុបខា ។ ១៥. ថេរ៉ូ អ៊ិចប្រេស ។
១៦. រិទ្ធី&រេកូខូអិលធីឌី (Red Taxi) ។ ១៧. កាស៊ីម៉ិចខមអិលធីឌី ។ ១៨. មានជ័យ រឺ អាយ ភី អិចប្រេស ឯ.ក ។ ១៩. ប្រេស៊ីដេន អ៊ិនធើណេសិនណល អិចប្រេស ឯ.ក ។ ២០. រ៉ូយ៉ាល់ខេមបូឌានលីម៉ូស៊ិន សឺវីសខូអិលធីឌី។ ២១. រស្មីភ្នំពេញ អិចប្រេស ដឹកអ្នកដំណើរ
។ ២២. យេលឡូវ ស្ពាន អិចប្រេស ឯ.ក។ ២៣. គ្រឹស្គាល់ អិចប្រេស ។ ២៤. អ៊ូបោរ ថេកណឡជី (ខេមបូឌា) ឯ.ក។ ២៥. ម៉ៅ សេម អេនធើប្រាយ អេន អ្វីផត អិចផត។ ២៦. ខេម ហ្គោ ឯ.ក ។ ២៧. នុត បូរី ដឹកអ្នកដំណើរ ។ ២៨. សណ្តាប់ ឯ.ក ។ ២៩. ចិន្តាសុវណ្ណ ត្រេនស្ថិត ឯ.ក ។ ៣០. ប៊ីហ្សនេស វីអាភី បាស ស្វេសិន ឯ.ក ។ ៣១. ភួងហេងខូអិលធីឌី ។ ៣២. អអេសរស្មីសៀមរាបត្រេនស្ថិត ។ ៣៣.សាលី អិចប្រេស ឯ.ក ។
៣៤. វ៉ាង វ៉ិច ។ ៣៥.ដ្ឋី អេស ធី (ហ្គោលដែនស្ថេល ត្រង់ស្ទ័រត៍) ។ ៣៦. ឡារីតា អិចប្រេស ឯ.ក ។ ៣៧. សេ.អាន (ខេមបូឌា) អ៊ិនវេសម៉ិន ឌីវេឡុបម៉ឺន ឯ.ក។
អាស្រ័យហេតុនេះ ក្រសួងសាធារណ ការ និងដឹកជញ្ជូន សម្រេចបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះ បញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្រុមហ៊ុនខាងលើ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ។ ក្នុងករណ៏ នៅតែបន្តធ្វើសកម្មភាពអាជីវកម្មដោយគ្មានលិខិតអនុញ្ញាត ម្ចាស់ក្រុមហ៊ុនត្រូវប្រឈមចំពោះមុខ ច្បាប់ជាធរមាន។
ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថាមានក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាតឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ ដូចមានរាយនាមខាងក្រោម៖ ១. ឫទ្ធិ មុនី អិចប្រេស & ឡូជីស្លឹក ឯ.ក ។ ២.ខេអេស គឹម សេង អ៊ិចប្រេស ឯ.ក ។ ៣.ដា សុវណ្ណ អិចប្រេស ឯ.ក ។ ៤. ត្បូង ហ្គាង អ៊ិនដាស្ទៀល ឌីវេឡុបម៉ិន ឯ.ក។ ៥. រស្មី បាភ្នំ អ៊ិនវេសម៉ិន ឯ.ក ។ ៦. ចក្រវាឡ គមនាគមន៍ អ៊ុល ស៊ី ជី ឯ.ក ។៧. ស៊ូដ អបភើលធ័រ (ខេមបូឌា) អ៊ិនដាសស្ត្រី ឯ.ក ។ ៨.សុឆេប អិចប្រេស ឯ.ក ។៩.ឡឺមេជីស្លឹក ក្លូប៊ល ឯ.ក ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង