ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន

27

 

ភ្នំពេញ ៖ រាជរដ្ឋាភិបាល សូមប្រកាសដាក់ឱ្យដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស ចំនួន ៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ដែលបានរៀបចំឡើងដោយ ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល ។

មុខងារទាំង ៥ នេះរួមមាន ៖ (១) កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាល បានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ។

សូមលើកទឹកចិត្តឱ្យវិស័យឯកជនចូលរួមប្រើប្រាស់ឱ្យបានពេញលេញនូវសេវានេះ និងផ្តល់នូវមតិ ព្រមទាំងធាតុចូលល្អៗ ដើម្បីឱ្យក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច យកមកកែលម្អ សំដៅពង្រឹងឱ្យកាន់តែល្អប្រសើរឡើង ក្នុងការឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ជាក់ស្តែងរបស់ធុរជន។

ក្រសួងពាណិជ្ជកម្ម ,អគ្គនាយកដ្ឋានពន្ធដារ ,ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ,បេឡាជាតិសន្តិសុខសង្គម ,ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ,ក្រសួងមហាផ្ទៃ ,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ,មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”, CamDX ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា ,សេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច នៅថ្ងៃចន្ទ ទី១៥ ខែ មករា ឆ្នាំ ២០២៤បានចេញសេចក្ដីប្រកាសព័ត៌មានរួម
ស្តីពី “ការដាក់ដំណើរការនូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន ៥
លើប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន”។

ក្រុមការងារអន្តរក្រសួងរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ចរបស់រាជរដ្ឋាភិបាល សូមជម្រាបជូន សាធារណជន ជ្រាបថា ផ្អែកតាមវិធានការរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល- ផ្នែកឯកជន លើកទី ១៩ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា, មុខងារចុះបញ្ជីកែប្រែព័ត៌មាន ក្រុមហ៊ុន/ សហគ្រាសចំនួន ៥ នឹងត្រូវដាក់ដំណើរការជាផ្លូវការ ចាប់ពីថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ លើប្រព័ន្ធ ចុះបញ្ជីអាជីវកម្ម តាមថ្នលបច្ចេកវិទ្យាព័ត៌មាន (Single Portal) ។ មុខងារទាំង៥នេះរួមមាន (១) កែប ព័ត៌មានលម្អិតអាសយដ្ឋាន ទីស្នាក់ការចុះបញ្ជី, (២) កែប្រែលក្ខន្តិកៈក្រុមហ៊ុន, (៣) កែប្រែសកម្មភាពអាជីវកម្ម, (៤) តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង (៥) កែប្រែព័ត៌មានគណនីធនាគារ ។ ដំណើរការនេះនឹងត្រូវធ្វើឡើងតាម អនឡាញទាំងស្រុង ដោយមិនមានតម្រូវការវត្តមានទៅផ្ទាល់ដល់ទីកន្លែងទៀតទេ ។

កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ, រាជរដ្ឋាភិបាលកម្ពុជាបានកត់ត្រានូវដំណើរឌីជីថលូបនីយកម្មសេវាសាធារណៈមួយយ៉ាងសំខាន់ នោះគឺការដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដំណាក់កាលទី ១ សំដៅបង្កបរិយាកាសអំណោយផលដល់ការធ្វើធុរកិច្ចនៅកម្ពុជា និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ ។
ដំណើរនេះត្រូវបានវិស័យឯកជន សារព័ត៌មានជាតិ និងអន្តរជាតិ បង្ហាញការចាប់អារម្មណ៍ខ្ពស់ ដោយហេតុថាប្រព័ន្ធនេះមិនត្រឹមតែបញ្ចូលសេវាចុះបញ្ជីអាជីវកម្មចូល ក្នុងប្រព័ន្ធអនឡាញប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយការចុះបញ្ជីអាជីវកម្មនេះ ផ្អែកលើគោលការណ៍ចំនួន ៣ រួម មាន ៖ (១) ការកាត់បន្ថយចំណាយ, (២) ការកាត់បន្ថយថិរវេលា, និង (៣) ការកាត់បន្ថយនីតិវិធីស្មុគស្មាញ ។ ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានពង្រីកវិសាលភាពរហូតដល់ដំណាក់កាល ទី ៣ ហើយ ដែលដំណាក់កាលទី ១ ជាការចុះបញ្ជីអាជីវកម្មជាខ្សែច្រវ៉ាក់ និងដំណាក់កាលទី ២ និងទី ៣ ជាការ ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រជំនាញ និងឯកសារពាក់ព័ន្ធនឹងការធ្វើធុរកិច្ច ។ ការពង្រីកវិសាលភាព នេះត្រូវបានធ្វើជាអន្លើៗ ដោយការជ្រើសរើសយកសេវាកម្មណាមួយមកដាក់ចូលក្នុងប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាម ថ្នាលបច្ចេកវិទ្យាព័ត៌មាននេះ ត្រូវធ្វើឡើងផ្អែកលើតម្រូវការខ្ពស់របស់វិស័យឯកជន និងហានិភ័យទាប ។ ទន្ទឹមនឹងការបញ្ចូលសេវាកម្មទៅក្នុងប្រព័ន្ធ, ប្រព័ន្ធចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ក៏ត្រូវបានបន្ថែមមុខងារ ផ្សេងៗជាច្រើន សំដៅបង្កភាពងាយស្រួលដល់ធុរជន ចំនួន ៥ ដែលត្រូវបានដាក់ដំណើរការក្នុងថ្ងៃនេះ។

រួមទាំងមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាស
ការបញ្ចូលមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសជាសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលនីតិកាល ទី ៧ នៃរដ្ឋសភា ដើម្បីឆ្លើយតបទៅនឹងសំណូមពររបស់វិស័យឯកជន។ ទន្ទឹមនេះ, ក្នុងឆ្នាំ ២០២៤, ក្រុមការងារនឹងរៀបចំដាក់ដំណើរការជាបន្តបន្ទាប់ នូវមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសផ្សេងទៀត រួមជាមួយ នឹងការបញ្ចូលសេវាសាធារណៈគន្លឹះសំខាន់ៗ ពាក់ព័ន្ធនឹងការធ្វើធុរកិច្ចថ្មីៗបន្ថែមទៀត មកក្នុងប្រព័ន្ធចុះបញ្ជី អាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ៕

អត្ថបទដែលជាប់ទាក់ទង