ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី អនុញ្ញាតឱ្យ នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye 360 Inc សម្ដែងការគួរសម និងពិភាក្សាការងារនៅទីក្រុងដាវ៉ូស

27

 

សហព័ន្ធស្វីស ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យ លោក John Serafini នាយកប្រតិបត្តិ ក្រុមហ៊ុន HawkEye 360 Inc ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារទីក្រុងដាវ៉ូស សហព័ន្ធស្វីស ព្រឹកថ្ងៃអង្គារ ទី១៦ មករា ២០២៤។

HawkEye 360 គឺជាក្រុមហ៊ុនវិភាគទិន្នន័យប្រេកង់វិទ្យុដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុននេះ បានអភិវឌ្ឍបណ្តាញលើលំហអាកាស និងដំណោះស្រាយប្រេកង់វិទ្យុ ដើម្បីតាមដានការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក។ ក្រុមហ៊ុននេះបានបម្រើដល់ឧស្សាហកម្ម ពាណិជ្ជកម្មតាមលំហសមុទ្រ ការពារជាតិ និងទូរគមនាគមន៍ ដោយដំណើរតាមរយៈក្រុមផ្កាយរណបដើម្បីស្វែងរក កំណត់លក្ខណៈ និងកំណត់ទីតាំងភូមិសាស្ត្រ យ៉ាងទូលំទូលាយនៃរលកសញ្ញាប្រេកង់វិទ្យុដើម្បីជួយដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង